Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បើក​លឿន​ពេក​ដល់​ផ្លូវ​កោង ជ្រុល​ទៅបុក​របាំង​ថ្ម​ក្រឡាប់​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​ដំណើរ​ប្រុស​ស្រី​៦​នាក់​ទៀត បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ក្នុង​លឿន​​យ៉ាង​លឿន​មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​សំណាងល្អ​មិនមាន​អ្នករងរបួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ​ទី​១៤​ខែ​កម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ R5 ក្នុង​សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​ម្នាក់ នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក ម៊ែ​សឺ​ដេ​ស បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​សរុប​៦​នាក់ មាន​ស្ត្រី​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ R5 ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ស្ថានភាព​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ រួច​តៃកុង​រថយន្ត​និង​អ្នករួមដំណើរ​បាននាំគ្នា​ស្រ​វេ​ស្រ​វ៉ា ចេញពី​ក្នុង​រថយន្ត​ទាន់ពេលវេលា​។ ចំណែកឯ​រថយន្ត​វិញ បាន​ឆាបឆេះ​អស់ទាំង​ស្រុង​។​

​ក្រោយ​ហេតុការណ៍​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនិង​ជំនាញ​ចុះមក​ដល់​បាន​ទាក់ទង ទៅខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​បាញ់​រលត់ទៅវិញ ។ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​មួយគ្រឿង​។ បន្ទាប់ពី​កើត​បេ​តុ​សម​ត្ត​កិច្ច​ជំនាញ​ក្រុង ចុះមក​ដល់​ធ្វើ​កំណត់ហេតុ​យក​រថយន្តស្ទូច មក​ស្ទូច​រថយន្ត​បង្ក​ខាងលើ​ទៅ​​រក្សាទុក​នៅ​ស្នងកា​រាជធានី​ភ្នំពេញ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×