ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះអគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម (គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១) គឺកើតមានចំនួន១៤លើក ។
ដូច្នេះ បើប្រៀបធៀបទៅនឹងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ ឃើញថា ក្នុងឆ្នាំ២០២១នេះ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣លើក(១៤/១៧លើក) ក្នុងនោះ ភ្នំពេញ ២លើក ព្រះសីហនុ ១លើក កំពង់ចាម ២លើក ព្រះវិហារ២លើក សៀមរាប ១លើក កំពង់ឆ្នាំង១លើក ប៉ៃលិន២លើក កំពង់ធំ ២លើក និងបាត់ដំបង១លើក សរុបចំនួន១៤លើក ។ ក្នុងគ្រោះអគ្គិភ័យ១៤លើកនោះ ដោយមូលហេតុចរន្តអគ្គិសនី៧លើក ភ្លើងទៀនធូប៣លើក ឆេះព្រៃ ៣លើក និងក្តាប់មិនបាន១លើក និងខូចខាតផ្ទះ១១ខ្នង ដើមស្វាយ១៥៥០ដើម រថយន្ត២គ្រឿង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ