ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកចូលរង្វង់មូលវិមានឯករាជ្យ បណ្តាលឲ្យរងការខូចខាត។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សនិងអ្នករួមដំណើរតាមដងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៤ និង ៤០ នាទីទៀបភ្លឺ ថ្ងៃចន្ទទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវសុរាម្រឹត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-BB 1315 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីរផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបួងចង្កូតមិនផុតជ្រុលទៅបុកចូលរង្វង់ចូលវិមានឯករាជ្យ បណ្តាលឲ្យរងការខូចខាត អស់ស្នូក២ និងប៉ះពាល់រង្វង់មូលវិមានឯករាជ្យអស់មួយជ្រុង។ ចំណែកតៃកុងរថយន្តបង្កវិញ ត្រូវសមត្ថកច្ចឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌដូនពេញ ចុះមកដល់ដោយឃើញប៉ះពាល់ និងទ្រព្យសម្បត្តិរដ្ឋ រួចក៏ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត