បាត់ដំបង ៖ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃជាង៣០គ្រឿង និងប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន ចំពោះទ្រព្យសម្បត្តិដែលលួចបានរូបគេបានយកទៅលក់អស់ហើយ ហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង១៧និង៤៥នាទីនៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាយ់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ឈ្មោះ កែវ លីដា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងករណីលួច(យកទូរស័ព្ទដៃនិងប្រាក់) ពីក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះ ឈ្មោះ ម៉ី អ៊ូជី ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២២និង៤៩ នាទីនៅចំណុចផ្ទះរបស់ជនរងគ្រោះខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចកទ្រព្យសម្បត្តិយសម្បត្តិរួមមាន៖ -ទូរស័ព្ទដៃ ម៉ាកVIVOចំនួន១០ គ្រឿង -ទូរស័ព្ទដៃម៉ាក OPPO ចំនួន១៥ គ្រឿង – ទូរស័ព្ទដៃម៉ាកRealme ចំនួន ០៤ គ្រឿង -ទូរស័ព្ទដៃម៉ាក Samsung ចំនួន ០៣គ្រឿង -Ipad ចំនួន ០១ គ្រឿង
-ទឹកអប់ម៉ាកVersaceចំនួន ០១ ដប -កាបូបម៉ាក Pedro ចំនួន ០១ -ប្រាក់ខ្មែរ ចំនួន ៣,០០០,០០០ រៀល ( បីលានរៀល ) ។
ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពា្យបណ្តឹចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈ ការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ច ទើបឈានដល់ការកំណត់មុខសញ្ញាបាន និងអនុវត្តការឃាត់ខ្លួនព្រមទាំងដក ហូតសម្ភារៈរួមមាន ៖ -ម៉ូតូ០១គ្រឿង ម៉ាកគឺវ៉ាពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-8793 -ទូរស័ព្ទដៃម៉ាក Iphone ១២ pro max ពណ៌ ខៀវ ០១ គ្រឿង -លោហធាតុពណ៌លឿង(ចិញ្ជៀន )ដាំត្បូងពណ៌សថ្លាចំនួន ០៣ វង់ -នាឡិកាដៃចំនួន ០២ គ្រឿង។
នៅពេលសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ និងប្រាក់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ចំពោះទ្រព្យសម្បត្តិដែលលួចបានរូបគេបានយកទៅលក់អស់ហើយ ។
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ