តាមការប្រកាសនោះជាវុធប្រភេទថ្មី អាចរំលងផុតរាល់ប្រព័ន្ធការពារដែនអាកាសទំនើបបំផុតបច្ចុប្បន្នលើពិភពលោក។តាមកាសែត Daily Star របស់អង់គ្លេសដកស្រង់សំដីឧត្តមសេនីយឯក Oleg Kislov ឲ្យដឹងថា កងទ័ពរុស្ស៊ីបច្ចុប្បន្នកំពុងសាកពិសោធន៍ប្រភេទអាវុធថ្មីទាំងស្រុងមួយ នៅភាគខាងត្បូងប្រទេសនេះ អាវុធ “កំទេច” របស់រុស្ស៊ីត្រូវបានលោក Oleg អះអាងថា “ប្រតិបត្តិការតាមច្បាប់រូបវិទ្យាថ្មីទាំងស្រុង”។
តំបន់សាកពិសោធន៍អាវុធថ្មីនៅ Astrakhan មានប្រជាពលរដ្ឋរស់នៅតិចតួច។ លោក Oleg ឲ្យដឹងថា “ទីនេះមានភូមិសាស្ត្រសមស្របសម្រាប់ការសាកពិសោធន៍ច្បាប់រូបវិទ្យាថ្មីៗ”។ បើតាមប្រព័ន្ធឃោសនារបស់រុស្ស៊ីនោះកងទ័ពរុស្ស៊ីច្រើនប្រើពាក្យថា ច្បាប់រូបវិទ្យាថ្មី ដើម្បីចង្អុលប្រាប់ពីអាវុធពុំទាន់ធ្លាប់បានប្រើប្រាស់ក្នុងសង្គ្រាម។
កាំភ្លើងបាញ់អេឡិចត្រូម៉ាញ៉េទិច នាអំឡុងពេលសាកពិសោធន៍។
ក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងថា អាវុធនេះកំពុងត្រូវបានបន្តស្រាវជ្រាវធ្វើឲ្យសុក្រិតហើយអាចប្រើប្រាស់បានក្នុងអនាគតខ្លីខាងមុននេះ។ លោក Oleg ពុំបានបង្ហើបប្រាប់ឲ្យប្រាកដពីសមត្ថភាពនៃអាវុធនេះឡើយ ដោយគ្រាន់តែប្រាប់ថា វាមានសមត្ថភាពទម្លុះដ៏ខ្លាំងក្លា និងរំលងបានប្រព័ន្ធការពារដែនអាកាសទំនើបបច្ចុប្បន្ន។
បច្ចុប្បន្ននេះ គេបានលើកឡើងថា រុស្ស៊ីកំពុងអភិវឌ្ឍប្រភេទកាំជ្រួចអន្តរទ្វីបថ្មីទាំងស្រុង ហើយបាញ់ចេញពីឃ្លាំងស្តុកតែម្តង។ ទន្ទឹមនោះអាវុធអេឡិចត្រូម៉ាញ៉េទិច ដែលគ្រាប់របស់វាអាចហោះហើរក្នុងល្បឿន៦៥០គីឡូម៉ែត្រ/១ម៉ោង ក៏កំពុងបានស្រាវជ្រាវនិងផលិត។ អ្នកប្រឹក្សាយោបល់យោធាជាន់ខ្ពស់Vladimir Mikheyev ថា យន្តហោះប្រយុទ្ធគ្មានអ្នកបើកបររុស្ស៊ី នៅថ្ងៃអនាគតអាចត្រូវបានបំពាក់អាវុធប្រភេទនេះ ៕
ឃ្លីប រុស្ស៊ីសាកល្បងអាវុធអេឡិចត្រូម៉ាញ៉េទិច