អោយឈ្លើងប៊ឺតឈាម ស្ត្រីអង់គ្លេសម្នាក់បានកាត់បន្ថយទម្ងន់ជិត 60 គីឡូក្រាមនិងធ្វើឱ្យអារម្មណ៍ផ្លូវភេទរបស់នាងប្រសើរឡើងជាងមុន។
ស្ត្រីម្នាក់ឈ្មោះ Alex Bogatyriova អាយុ 48 ឆ្នាំជាស្ត្រីមានកូន២នាក់ រស់នៅទីក្រុងឡុង។ ថ្មីៗនេះនាងបានបង្ហាញប្រាប់ដល់អ្នកសារព័ត៌ថា ៖ វិធីព្យាបាលដើម្បីថ្មី តែមួយគត់គឺការព្យាបាលដោយប្រើសត្វឈ្លើង ។
ជាក់ស្តែង, Bogatyriova បានប្រើឈាមរបស់នាងដើម្បីចិញ្ចឹមសត្វឈ្លើង ។អាចនិយាយម្យ៉ាង ទៀតនាងអនុញ្ញាតឱ្យពួកវា ប៊ឺតយកឈាមរបស់នាង ។ ពួកឈ្លើងទាំងនោះត្រូវបានប្រើជាឧបករណ៍សំរាប់ព្យាបាល។ដោយពឺងពាក់លើវិធីនេះនាងសម្រកទម្ងន់បានយ៉ាងច្រើនគួរសម។
កាលពីមុន Bogatyriova មានកម្ពស់ 1,65 ម៉ែត្រ ទំងន់ 127 គីឡូក្រាម – បីដងនៃទម្ងន់មធ្យមរបស់ស្ត្រី។ ទម្ងន់គឺជាបញ្ហាដែលបង្ករ ឱ្យមានការលំបាកជាច្រើនសម្រាប់ជីវិតរបស់នាង។
ក្នុងឆ្នាំ 2011 ខណៈពេលចូលរួម សិក្សាពី ការព្យាបាលវេជ្ជសាស្ត្រដោយឧបករណ៍នៅទីក្រុងឡុង Bogatyriova បានដឹងអំពីវិធីប្រើសត្វឈ្លើង ដើម្បីសម្រកទំងន់។ បន្ទាប់ពីចូលរួមក្នុងការសិក្សានេះទម្ងន់របស់នាងមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។
នៅក្នុងសប្តាហ៍ដំបូងនៃការចូលរួម Bogatyriova អាចសម្រកទម្ងន់បាន 6 គីឡូក្រាម។ 1 ឆ្នាំក្រោយនាងកាត់បន្ថយបាន 57 គីឡូក្រាម។ ឃើញប្រសើរបែបនេះ, ជារៀងរាល់ថ្ងៃនាងបានដាក់ ឈ្លើងនៅលើរាងកាយរបស់នាង អោយប៊ឺតឈាមរបស់នាង 25 នាទី។
តាមរយៈ 200 ក្បាល Bogatyriova បាន សម្រកទម្ងន់ ជិត 60 គីឡូក្រាមដោយសំលៀកបំពាក់ត្រូវផ្លាស់ប្តូរសំលៀកបំពាក់ទាំងអស់របស់នាងពីទំហំ 28 មកទំហំ 12-14 វិញ។
នាងពិតជាសប្បាយចិត្ដណាស់។ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺដោយសារតែការព្យាបាលដោយឈ្លើង, ជីវិតផ្លូវភេទរបស់នាងក៏បានប្រសើរឡើងដែរ។ ការប៊ឺតឈាម ជួយដល់លំហូរឈាមចរាចរទៅដល់ស្បូន ជួយព្យាបាលរោគសញ្ញារាំងរដូវ ជម្រុញដល់ចំណង់ផ្លូវភេទនិងជួយឱ្យនាងឡើងដល់កំពូលច្រើនដង។
លើសពីនេះទៀតការព្យាបាលដោយប្រើឈ្លើង បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់នាង។ ដោយពួកវា ប៊ូមយកឈាមនៅក្នុងតំបន់ណាគឺនាំអោយតំបន់នោះ មានលទ្ធផលល្អ។
ឧទាហរណ៍ Bogatyriova ដាក់វានៅលើទ្រូងដើម្បីបំបាត់ ជាតិពុលនៅក្នុងរាងកាយ ដាក់វានៅលើស្បែកដៃ ជើងស្លាកស្នាមរបួស លើស្បែកធ្វើអោយស្បែក កាត់បន្ថយភាពជ្រីវជ្រួញនិងសម្លាក។
នៅពេលអ្នកស្រី Bogatyriova ដាក់វានៅក្នុងមាត់ វាជួយលាងសមាតអញ្ចាញធ្មេញនិងធ្វើឱ្យធ្មេញរបស់នាងកាន់តែរឹងមាំ។
ដោយក្តីរីករាយចំពោះលទ្ធផលនេះ Bogatyriova និយាយថានាងមិនអាចរស់នៅដោយគ្មានពួកឈ្លើង ទាំងនេះទេ។
លោកស្រី Bogatyriova
ប៉ុន្តែឈ្លើងទាំងនោះមិនត្រូវបានចាប់ ពីទន្លេ បឹងទេប៉ុន្តែ មន្ទីរពេទ្យជាអក្នផ្តល់អោយ។ ក្នុងអំឡុងពេលនៃការប្រើឈ្លើង សម្រាប់ការព្យាបាលត្រូវតែគោរពតាមការណែនាំដ៏តឹងរឹងរបស់អ្នកជំនាញ។
លោកស្រី Bogatyriova