នេះជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈស្រីស្អាតជាតារា Tik Tok ម្នាក់ បាននិយាយថា នាងអាចរកលុយបានរាប់រយដុល្លារ ក្នុងមួយថ្ងៃ ដោយគ្រាន់តែនិយាយឆ្លើយឆ្លងផ្តោះផ្តង ទៅកាន់បុរសៗដែលត្រូវការចង់មានទំនាក់ទំនងជាមួយ។
នាង Calli អាយុ ២២ ឆ្នាំ បាននិយាយថា នាងកំពុងសាងប្រាក់ចំណូលបានយ៉ាងច្រើន តាមរយៈការធ្វើជា «Sugar Baby» ដោយនិយាយជាមួយពួកប្រុសៗ ប៉ុន្តែ មិនមានជួបទល់មុខគ្នានោះទេ ហើយក៏មិនពាក់ព័ន្ធនឹងទំនាក់ទំនងផ្លូវភេទអ្វីនោះដែរ។
ចែករំលែក «message រកលុយ» នេះ ជាមួយអ្នកតាមដាន ១លាននាក់ នៅលើគណនី Tik Tok ផ្ទាល់ខ្លួន នាង Calli បាននិយាយថា នាងគិតថ្លៃតបសារ 100$ ក្នុង១សប្តាហ៍ ហើយក្រុមអ្នកជាវ ឬហៅថា (Sugar Daddy) ត្រូវចំណាយឲ្យយើង 300$ ក្នុង១ថ្ងៃ។ ហើយអ្វីដែលសំខាន់បំផុតនោះ គឺមិត្តប្រុសរបស់ Calli មិនរវីរវល់នឹងការងារសារឆ្លើយឆ្លងដ៏មិនល្អផ្សេងៗរបស់មិត្តស្រី ជាមួយពួកបុរសៗទាំងនោះឡើយ។
ពន្យល់ពីវិធីរកលុយ នៅវីដេអូនីមួយៗរបស់ខ្លួន Calli បាននិយាយថា៖ “ខ្ញុំមិនបានទៅជួបពួកគេផ្ទាល់ទេ ហេតុដូច្នេះមិត្តប្រុសរបស់ខ្ញុំមិនខ្វល់ឡើយ។ ជាទូទៅ ខ្ញុំទទួលបានប្រាក់ តាមរយៈការឆ្លើយឆ្លងសារទាំងនោះ។ មិត្តប្រុសរបស់ខ្ញុំបានអានសារទាំងអស់ ហើយពួកយើងមានទំនាក់ទំនងល្អនឹងគ្នា ដូច្នេះគាត់ជឿជាក់លើខ្ញុំទាំងស្រុង”។
Calli បានបន្ថែមទៀតថា “ខ្ញុំផ្តល់ឱ្យពួកប្រុសៗនូវចំណាប់អារម្មណ៍ដ៏ពិសេសៗ ដែលពួកគេពិតជាអាចមកជួបខ្ញុំ ហើយថា នេះធ្វើឱ្យពួកគេមានឆន្ទៈចំណាយច្រើនផងដែរ”។
វាហាក់ដូចជាការងារងាយស្រួលដែរ ប៉ុន្តែ ជាការពិតនោះគឺ Calli បានទៅដល់មនុស្សរាប់រយនាក់នៅទូទាំងកម្មវិធី និងគេហទំព័រ។ នាងបាននិយាយថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ។
Calli បាននិយាយថា “ពួកគេឯកកោណាស់ ហើយត្រូវការនរណាម្នាក់និយាយជាមួយ។ អ្នកនឹងត្រូវបន្តឆ្លើយឆ្លងសារទៅកាន់ពួកគេពេញៗមួយថ្ងៃ ហើយវាពិតជាគួរឱ្យរំខានណាស់ ប៉ុន្តែវាពិតជាមានតម្លៃណាស់ផងដែរ។ ខ្ញុំជាក្មេងស្រីឆ្លាតណាស់ ហើយខ្ញុំមានផែនការសម្រាប់ថ្ងៃអនាគតរបស់ខ្ញុំ ព្រោះថានេះគឺជាជាមធ្យោបាយដ៏ល្អក្នុងការរកលុយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង