Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំភ្លៃ​រឿង​ព្រំដែន ៖ តុលាការ​បន្ត​បើកសវនាការ​កាត់ទោស​លោក រ៉ុង ឈុន និង​បក្ខពួក​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ តុលាការ​បាន​បន្ត​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយមាន​ជនជាប់ចោទ​ឈ្មោះ រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា , ឈ្មោះ ស កណិការ និង​ឈ្មោះ តុ​ន និមល​។ ការបន្ត​សវនាការ​នេះ គឺ​បន្ទាប់ពី​តុលាការ​បាន​បើក​ដំណើរ​សវនាការ​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​។

​ជនជាប់ចោទ​ទាំងបី​នាក់ គឺ​បាន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែលជា​ការចោទប្រកាន់​នេះ គឺជា​ការ​ប្រឌិត​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

សូមជម្រាបថា កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ លោក​សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ពីបទ​ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​លោក​រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពី​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ថា ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​លេខ​១១៩ មាន​ភាពមិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី​ទៅខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិច​តា នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺជា​ការ​ប្រឌិត​រឿង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។​

​យោងតាម​មាត្រា ៤៩៥. បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ជាអាទិ៍ ៖ អំពើ​ញុះញង់​ដោយផ្ទាល់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​ម​ធ្យោ​ណាមួយ ក្នុងចំណោម​មធ្យោបាយ​ដែល​មានចែង​ក្នុង​មាត្រា ៤៩៤ (​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់​) នៃ​ក្រម​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​) ខែ ទៅ ២ (​ពីរ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ ០០០ ០០០ (​មួយ​លាន​) រៀល​ទៅ ៤ ០០០ ០០០ (​បួន​លាន​) រៀល ប្រសិនបើ​ការ​ញុះញង់​នេះ​គ្មាន​ប្រសិទ្ធភាព​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖ ចេស្តារ​

×