រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលក្នុងស្រុក និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់លេខបារកូដ ផលិតផលក្នុងស្រទាប់មហាជនដែលជាអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន មេត្តាជ្រាបថា លេខបារកូដផលិតផល (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណន ផលិតផល។
បារកូដនេះ ត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្ដល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល៕ រក្សាសិទ្ធដោយ៖សុទ្ធលី



