ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ. ក) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC- កាវ៉ាក់ ) បានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ” ការបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ- ចំណី អាហារ ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងដោយមាន ការចូលរួមពីសំណាក់តំណាងក្រស្នងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងសាធារណការ និង ដឹកជញ្ជូន, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និងអគ្គនាយកដ្ឋានពន្ធដារ សរុបប្រមាណ ៤០រូបនាថ្ងៃពុធទី១៧ ខែមករា ឆ្នាំ២០២១ ។
កិច្ចប្រជុំពិគ្រោះយោបល់នេះប្រព្រឹត្តទៅក្នុងគោលបំណងប្រមូលមតិយោបល់ និងធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ – ចំណីអាហារ ក្រោមកិច្ចសហ ការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC- កាវ៉ាក់ )។
ឯកឧត្តម Pablo kang បានវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ចសហការល្អរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យផ្តល់មតិលើឯកសារស្តីពីការសិក្សាអំពីវិសាលភាពនៃការបង្កើត ផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ – ចំណីអាហារសម្រាប់ ក .អ .ក . និងផ្តល់កិច្ចសម្របសម្រួលដល់ការ៉ាក់ ក្នុងការបំពេញការងារទាំងនេះ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលអូស្ត្រាលី និង រាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ ពេលបច្ចុប្បន្នទៅលើផ្នែក និងវិស័យ ទី៦០ រហូតដល់ ជាច្រើន ជាពិសេសការផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះផងដែរ ការបង្កើតផ្នែកទទួលបន្ទុកវិនិយោគលើវិស័យកសិ – ចំណីអាហារនេះ រដ្ឋាភិបាល អូស្ត្រាលីនឹងបន្តគាំទ្រប្រតិបត្តិការលើផ្នែកនេះសម្រាប់ពេលបច្ចុប្បន្ន និងនាពេលខាងមុខជាបន្តបន្ទាប់ទៀត ។
ទន្ទឹមនឹងនេះ ក្នុងពិធីប្រកាសបើកកម្មវិធី ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល អូស្ត្រាលី ក៏ដូចជាស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និង កម្មវិធី កាវ៉ាក់ ដែលបានផ្តល់ការគាំទ្រលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំនូវឯកសារសិក្សាអំពីវិសាលភាពនៃការបង្កើតផ្នែកទទួលបន្ទុកវិនិយោគ វិស័យកសិលើ – ចំណីអាហារ។ ក្រោមកិច្ចសហការរវាង ក .អ.ក និងកម្មវិធីកាវ៉ាក់ តាមរយៈកិច្ចព្រមព្រៀង .អ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ការបង្កើតផ្នែកនេះ មានភារកិច្ចចម្បងចំនួនពីរ រួមមាន ១. សម្រួល ដល់វិនិយោគិនក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងបទប្បញ្ញត្តិការលើក ទឹកចិត្តវិនិយោគ និងលក្ខខណ្ឌតម្រូវនានាក្នុងវិស័យនេះ និង ២. រៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីសក្តានុពល នៃការវិនិយោគផ្នែកកសិ- ចំណីអាហារនៅកម្ពុជាដល់វិនិយោគិន។ ការបង្កើតផ្នែកទទួលបន្ទុកវិនិយោគផ្នែក កសិ- ចំណីអាហារនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងទាក់ទាញវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ ២០២៥ និងការអនុវត្តនូវយុទ្ធសាស្ត្រទាក់ទាញវិនិយោគចំគោលដៅ។
ឯកឱត្តមបានមានប្រសាសន៍បន្ថែមទៀតថា ផ្នែកនេះនឹងចូលរួមចំណែកទាក់ទាញវិនិយោគិនមកកម្ពុជា ដើម្បីជំរុញឱ្យការផលិតនូវវត្ថុធាតុដើម ក្នុងស្រុកឱ្យកាន់តែច្រើនឡើង ក្នុងបំណងផ្គត់ផ្គង់ដល់ខ្សែសង្វាក់ផលិតកម្មដែលកំពុងមានស្រាប់នៅក្នុងប្រទេស ជំនួសឱ្យការនាំចូលវត្ថុធាតុដើមពីប្រទេសជិតខាង ដូចជាការផ្គត់ផ្គង់ទៅក្នុងរោងចក្រផលិតចំណី សត្វ រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រកែច្នៃផលិតផលកសិកម្ម និងចំណីអាហារសម្រាប់ ការនាំចេញ ជាដើម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ