លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីសុខភាពសាធារណៈនៅថ្ងៃពុធនេះ បានធានាថាការផ្តល់វ៉ាក់សាំង Sinovac ពីប្រទេសចិន នឹងដឹកមកដល់ប្រទេសថៃនៅសប្តាហ៍ក្រោយ។
នៅថ្ងៃទី ២ នៃការជជែកដេញដោលគ្នានៅឯសភា លោក Anutin បាននិយាយទៅកាន់អ្នកតាក់តែងច្បាប់ថាការបញ្ជូនវ៉ាក់សាំងចិនដំបូងមកប្រឆាំងនឹងកូវីដ-១៩ គ្រោងនឹងមកដល់ប្រទេសថៃនៅថ្ងៃទី ២៤ ខែកុម្ភៈហើយមួយចំនួនទៀតនឹងមកដល់នៅខែក្រោយ និងជើងទី៣ នឹងមកដល់នៅខែមេសា។
លោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថាក្រុមហ៊ុន AstraZeneca បានបង្កើតវ៉ាក់សាំងដែលផលិតនៅប្រទេសថៃដោយក្រុមហ៊ុន Siam Bioscience Co ហើយនឹងមានសម្រាប់ប្រើប្រាស់ចាប់ពីចុងខែឧសភាឬដើមខែមិថុនា។
លោក Anutin បាននិយាយថាវ៉ាក់សាំង AstraZeneca ក៏នឹងត្រូវបានផលិតដោយ Siam Bioscience សម្រាប់ចែកចាយដល់ប្រទេសដទៃទៀតជាពិសេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕ រក្សាសិទ្ធិដោយ ៖ CEN