Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ដោយ​ធ្វើការ​ផាកពិន័យ លើ​អ្នក​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក និង អ្នក​នាំ​គេចវេស​

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ចំនួន​០២ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ដោយ​ធ្វើការ​ផាកពិន័យ លើ​អ្នក​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក និង អ្នក​នាំ​គេចវេស រួមមាន ៖

១) អនុក្រឹត្យ​លេខ​២៧ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ដីពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។

២) អនុ​ក្រឹ​ត​លេខ​២៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ២០២១ ស្ដីពី​ការកែសម្រួល​មាត្រា​៨ នៃ​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្ដីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល​។​

​តាម​អនុក្រឹត្យ​រាជរដ្ឋាភិបាល ស្តីពី​ការកែសម្រួល​មាត្រា​៨ នៃ​អនុក្រឹត្យ​លេខ​១២៩ ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជំងឺ​ជា​អន្តរកាល នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ត្រង់​មាត្រា​៨-​ថ្មី បានបញ្ជាក់​ដូចតទៅ​៖

* អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ដែល​គេច​មិនឱ្យ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ ឬ​មិន​សហការ​ជាមួយនឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ឬ​មិន​បំពេញ​តាម​បែបបទ ដែលមាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្ដីពី​វិធានការ សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញចូល ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​) រៀល និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​។​

* ជន​ណា​ដែល​ផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ ចេតនា​ដល់​អ្នកដំណើរ​ឬ​ការី​នៃ​យាន​ដឹកជញ្ជូន ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ ឬ​គេចវេះ​ពី​ការអនុវត្ត វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួលពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី ១០.០០០.០០០ (​ដប់​លាន​) រៀល ទៅ ៥០.០០០.០០០ (​ហាសិប​លាន​) រៀល​។​

​ការពិន័យ​អន្តរការណ៍​ជា​សមត្ថកិច្ច​របស់​ក្រសួងសុខាភិបាល​។ ក្នុងករណី​ជនល្មើស​មិន ព្រម​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ក្នុង​រយៈពេល ៣០ (​សាមសិប​) ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ទទួលបាន សេចក្ដីសម្រេច​ស្ដីពី​ការពិន័យ​អន្តរការណ៍ មន្ត្រី​ក្រសួងសុខាភិបាល​ដែលមាន​នីតិសម្បទា​ជា​នគរបាល យុត្តិធម៌ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ជា​ធរមាន​។ ទម្រង់​បែបបទ​នៃ​បង្កាន់ដៃ​ពិន័យ និង​ការគ្រប់គ្រង​ប្រាក់​ដែល​បានមកពី​ការពិន័យ​អន្តរការណ៍ ត្រូវ​កំណត់ដោយ​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​

​ការទទួល​ពិន័យ​អន្តរការណ៍​នេះ​មិន​ធ្វើឱ្យ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​រួចផុត​ពី​ការទទួលខុសត្រូវ ខាង​ព្រហ្មទណ្ឌ​ផ្សេងទៀត​ដែលមាន​ចែង​នៅក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ឡើយ​។ ជន​ណា​ដែល​ក្លែងបន្លំ​ឯកសារ​ពាក់ព័ន្ធ​សុខភាព ក្នុង​គោលបំណង​គេចវេះ​ពី​ការអនុវត្ត វិធានការ​ច​ត្តា​ឡី​ស័ក ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​។​

​ក្នុងករណី​ដែល​អ្នកដំណើរ ឬ​ការី​នៃ​យាន​ដឹកជញ្ជូន​មិន​ព្រម​អនុវត្តតាម​បទ​ប្បញ្ញត្តិ​នៃ​កថាខណ្ឌ​ខាងលើ មន្ត្រី​ច​ត្តា​ឡី​ស័ក​ត្រូវ​សហការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បដិសេធ​ការចេញចូល ព្រះរាជាណាចក្រ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×