គ្មានអ្វីផុតពីដៃមនុស្ស សូម្បីត្រីធំប៉ុនកប៉ាល់។
ការប្រមាញ់បាឡែន (Whale Shark) ក្នុងសាគរ ជាអ្វីដែលកម្រនឹងបានឃើញ ព្រោះក្រុមអ្នកនេសាទ Indonesia នេះបានធ្វើការចាប់បាឡែនដ៏មហិមាដោយលំពែងជាមួយនឹងទូកអុំតូចៗ ៣ទៅ៤ទូក តែប៉ុណ្ណោះ។ ពួកគេមិនបានចាប់បាឡែនដើម្បីមកលក់នោះទេ តែគឺដើម្បីចិញ្ចឹមគ្រួសារនិងជីវិតអ្នកដែលរស់នៅលើកោះនេះទាំងមូល។ Lembata ជាកោះមួយនៅក្នុងប្រជុំកោះប្រទេស Indonesia ដែលជាកន្លែងដាច់ស្រយ៉ាលមិនមានផ្សារឬអ្វីច្រើននោះទេ ដូច្នេះហើយបានជាពួកគេត្រូវប្រថុយចេញទៅធ្វើការប្រម៉ាញ់យ៉ាងនេះ ហើយការចាប់បាឡែនរបៀបនេះមិនបានធ្វើអោយមានការប៉ះពាល់ទៅលើការផុតពូជ ព្រោះគេចាប់តែ៦ក្បាលក្នុង១ឆ្នាំ ហើយសាច់ដែលបានមកគឺបានយកទៅធ្វើជាងៀតដើម្បីទុកអោយបានយូរ ណាមួយវាជាតំបន់ដែលមានអាកាសធាតុប្រែប្រួលខ្លាំង ព្រោះ Indonesia ប្រទេសដែលស្ថិតនៅចំពីលើខ្សែ អ័ក្សអេក្វាទ័រ៕ ក្ខិណី