មនុស្សជាច្រើនប្រាកដណាស់ជឿជាក់ថា ស្បែក និងជើង នឹងទទួលបានសភាពរលោងស្អាត បន្ទាប់ពីពួកគេប្រើវិធី «ព្យាបាលមួយនេះ» ក្នុងរយៈពេលពីរបីសប្តាហ៍។ ប៉ុន្តែ វាក៏អាចធ្វើឲ្យទស្សនាខ្សោយបេះដូងផងដែរ នៅពេលមើលវីដេអូពីការប្រកួតបកស្បែករបស់ក្រុម «skin peeling challenge » នៅលើបណ្តាញសង្គម Tik Tok។
តែយ៉ាងណា ប្រសិនបើអ្នកចូលចិត្តបកស្បែក នោះប្រហែលជានឹងចូលចិត្តវីដេអូគួរឲ្យដ៏រន្ធត់នេះ។ ជាការពិតណាស់ មានមនុស្សជាច្រើននៅលើពិភពលោក កំពុងមានទំនោរទន់ទៅនឹងការប្រាស់ម៉ាស់មុខ និងពិសេសគឺម៉ាស់សម្រាប់ជើង។ អ្នកត្រូវប្រើម៉ាស់នេះក្នុងរយៈពេលរហូតដល់ ៩០ នាទី ដើម្បីឲ្យឥទ្ធិពលនៃម៉ាស់នេះធ្វើការបានល្អ។
អាស៊ីតផ្លែឈើនៅខាងក្នុងម៉ាស់ បានបំបែកស្រទាប់ស្នែងរឹង និងស្បែកក្រិន ឬផ្លែ ដែលប្រមូលផ្តុំនៅលើជើងអ្នកប្រើ។ បន្ទាប់ពីការប្រើប្រាស់ជាច្រើនដង អ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះបរិមាណស្បែកដែលងាប់ចេញពីស្បែកជើងរបស់អ្នក។
ជាក់ស្តែង បន្ទាប់ពីពីរបីថ្ងៃ ស្បែកខាងក្រៅនឹងរបកចេញ ហើយអ្នកអាចបកវាចេញពីជើងរបស់អ្នកដូចជាសំបកចេក។
បច្ចុប្បន្ននេះ មានវីដេអូរាប់ពាន់ ដែលត្រូវបានចែកចាយពីសកម្មភាពបកស្បែកនេះ ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតមានការភិតភ័យ និងចង់ដឹង។
មនុស្សម្នាក់ បាននិយាយទាំងអារម្មណ៍រន្ធត់ថា៖ «អូម៉ាយហ្គត! ខ្ញុំពិតជាគួរឲ្យខ្លាចណាស់! គ្មាននរណាម្នាក់ចង់ឃើញប្រភេទបែបនេះទេ មើលទៅពិតជាគួរឲ្យឈឺណាស់»។ តែយ៉ាងណា អ្នកដែលធ្លាប់ធ្វើតាមវិធីនេះដែរ ក៏អះអាងថា៖ «ខ្ញុំបានប្រើប្រភេទម៉ាស់នេះពីមុន ហើយមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះប្រសិទ្ធភាពរបស់វា»។ រីឯអ្នកខ្លះទៀត ក៏បានឆ្ងល់ថា «ស្បេក និងប្រអប់ចើងរបស់ខ្ញុំក៏រលោងដែរ ប៉ុន្តែ មិនដល់កម្រិតនេះទេ។ តើនាងដាក់វាឲ្យយូរប៉ុនណាទៅ? ខ្ញុំនឹងដាក់វាយូរដែរហើយ នៅពេលក្រោយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង