Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពី​ក្រុមហ៊ុន​អាន​កូ​ធ្វើអោយ​ប្រែប្រួល​របប​ទឹក​, ក្រសួង​ធនធាន​ទឹកនឹង​សាងសង់​ទំនប់​បង្ហៀរ​នៅ​អាង​អូ​ខៃ​ដន

​បន្ទាយមានជ័យ :​ក្រសួង​ធនធាន​ទឺ​ក​នឹង​សាងសង់​ទំនប់​បង្ហៀរ​នៅ​អាង​អូ​ខៃ​ដន បន្ទាប់ពី​ក្រុមហ៊ុន​អាន​កូ​ធ្វើអោយ​ប្រែប្រួល​របប​ទឹក​ដែល​បង្កបញ្ហា​មួយចំនួន​ដល់​ពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី​ជា​បន្តបន្ទាប់​នោះ​។​

​លិខិត​លេខ​១៧៥៣​ធ​ទ​ឧ​ចុះ​ថ្ងៃទី​២២​សីហា​២០១៧​របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ផ្ញើជូន​លោក​អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ ដែល​CEN​ទទួលបាន​ច្បាប់​ថតចម្លង​ដែរ​អោយដឹងថា​: ចំពោះ​សំណើ​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​នោះ ក្រសួង​នឹង​បញ្ចូល​ក្នុង​គម្រោង Imigation Development and Flood Mitigation in BanteayMeanchey Province ដែល​កំពុងដំណើរការ​ជ្រើសរើស​ទីប្រឹក្សា​ត្រួតពិនិត្យ​សំណង់​(​កុងស៊ុល​តង់​) សម្រាប់​សិក្សា​គ្រោង​ប្លង់​លម្អិត​។ ពោលគឺ​បន្ទាប់ពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​លិខិត​លេខ​៩២៩/១៧ លស​ចុះ​ថ្ងៃទី​១៩​កក្កដា​២០១៧ ស្នើសុំ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​សាងសង់​ទំនប់​បង្ហៀរទឹក​ឬ​សំណង់​បញ្ចេញ​ទឹក​មក​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៥​សម្រាប់​ស្រោចស្រព​ដល់​វិស័យ​កសិកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរជ្រៅ​។​

​ក្រសួង​ធនធានទឹក​និយាយថា : នៅមុន​ការជួសជុល​នុង​ពង​ហ​រឹង​តួ​ទំនប់​អូរ​ខៃ​ដន​ដោយ​ក្រុមហ៊ុន​អាន​កូ​នៅ​ប៉ែក​ខាងជើង​តួ​ទំនប់​មាន​Box Culvert មួយកន្លែង​សម្រាប់​បញ្ចេញ​ទឹក​មក​ស្រោចស្រព​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៥(​ស្វាយ -​ប៉ោយប៉ែត ដែលជា​រឿយៗ​ទីតាំង​នោះ​តែងតែ​ដាច់​ដោយ​ទឹកជំនន់​ទើប​ក្រុមហ៊ុន​បិទ​តែម្តង​។ ប៉ុន្តែ​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​ម​ន្ទិ​រ​ធនធានទឹក​ខេត្ត​នេះ និយាយថា លិខិត​នេះ​លោក​អភិបាលខេត្ត​ថា មិន​បានឃើញ​នៅឡើយ​។​

​ការសាងសង់​នេះ​ត្រូវបាន អ្នកបច្ចេកទេស​និង​អ្នកវិភាគ​និយាយថា ដើម្បី​គ្រប់​គ្រង់​របប​ទឹក​អាង​អូ​ខៃ​ដន​នេះ​អោយបាន​ល្អ ត្រឹមត្រូវ​និង​បញ្ជៀ​សប​ញ្ហា​ប្រឈម​ក៏ដូចជា​គ្រោះមហន្តរាយ​ពី​ទឹក​អាង​នេះ​។ ព្រោះថា កន្លងមក​ទឹក​អាង​នេះ​ដែល​ចាប់​យកទៅ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាន​កូ​របស់លោក​ឧក​ញ្ញា កុក អាន នោះបាន​បង្កបញ្ហា​ទ្វេរ​គ្រោះ​។ នៅ​រដូវប្រាំង​ពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ ទឹក​បរិភោគ​ព្រោះ​ក្រុមហ៊ុន​មិន​បើកទឹក​អោយ​។ ដល់​រដូវវស្សា​ទឹក​ច្រើន ក្រុមហ៊ុន​បើកទ្វារ​អាង​ទម្លាក់​ទឹក​អោយ​លិចលង់​ដំណាំ​ស្រូវ លំនៅឋាន​ពលរដ្ឋ​។ ប៉ុន្តែ​ជនជាតិ​វៀតណាម លោក យន់ ឌឹ​ក ជា​មេកា​ម្នាក់​របស់​ក្រុមហ៊ុន​អាន​កូ​ប្រាប់​កាសែត​រស្មី​ក​ម្ព​ជា​ថ្ងៃទី​២០ តុលា​ថា​: ក្រុមហ៊ុន​បាន​សម្របសម្រួល​បញ្ហា​ជាមួយ​ពលរដ្ឋ​និង​អាជ្ញាធរ​ជា​បន្តបន្ទាប់​។​

​លោក យន់ ឌឹ​ក បញ្ជាក់ថា :”​ក្នុងនោះ​ក្រុមហ៊ុន​បាន​ទិញ​គ្រវាត់ចោល​កុំអោយ​មានរឿង​នៅ​ដីស្រែ​ពលរដ្ឋ​ជិត​១០០​ហិច​តា ស្ថិត​នៅជាប់​ទ្វារ​ទឹក​ទី​១ នៃ​អាង​នេះ ដែល​តែងតែ​រង​ការ​លិច​ទឹក​និង​ខ្វះ​ទឹក​ធ្វើស្រែ​កន្លងមក​នោះ “​។ លោក​និយាយទៀតថា ក្រុមហ៊ុន​ក៏​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ផ្លូវ​ជាមួយ​ពលរដ្ឋ​”​ម្ចាស់ផ្ទះ​ក្រហម​” ហើយ​ពង្រឹង​ទំនប់​អាង​បន្ថែម ជួសជុល​ច្រាំង​មាត់​អាង​និង​មាត់​ប្រឡាយ​ដែល​បាក់​រលេះ​កាលពី​ទឹកជំនន់​ថ្ងៃទី​១០-១៤​តុលា​២០១៧​កន្លងមកនេះ​។ ហើយ​ទំនប់​បង្ហៀរ​ឬ​ច្រក​បញ្ចេញ​ទឹក ក៏​ក្រុមហ៊ុន​អាច​នឹង​សាងសង់​ដែរ​៕​ ដោយ : បន្ទាយ​

×