Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩​ថ្ងៃ ៖ អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន ៤៦៦៩​នាក់​

​ភ្នំពេញៈ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ គិត​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ អ្នក​មកចាក់​វ៉ាក់សាំង​មាន​ចំនួន​សរុប ៤៦៦៩​នាក់ ក្នុងនោះ​ស្ត្រី ១៧២២​នាក់​។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​មាន​ចំនួន ៣៨០៣​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ១២៥៩​នាក់​។ អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​មាន​ចំនួន ៨៦៦​នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៤៦៣​នាក់​។​

​យោងតាម​របាយការណ៍​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​កម្លាំង​ប្រដាប់ អាវុធ​បាន​ជាង ១​ម៉ឺន​នាក់​ហើយ​៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

 

×