ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនពេក មិនប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉កដឹកឈីពីក្រោយ បណ្តោលឲ្យរងរបួសបាក់ភ្លៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋ បានហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងហេតុកើត បានឱ្យដឹងថា មុនពេលកើតហេតុបានឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០១៨ ពាក់ផ្លាកលេខក្រចេះ 1D-9555 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏មានរ៉ឺម៉កដឹកឈីមួយគ្រឿង ដែលម្ចាស់ចតចោល ត្រូវបានម៉ូតូបុកពេញទំហឹងបណ្តោលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ភ្លៅខាងឆ្វេង ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម បានសហការជាមួយចរាចរណ៍ខណ្ឌ ចុះមកវាស់វែងនិងយកម៉ូតូនិងរ៉ឺម៉ក ទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា