ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់កំពុងតែរុញរទេះការ៉ែមឆ្លងផ្លូវ បណ្តាលឲ្យរងរបួសបាក់ជើងម្ខាង និងក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅខាងមុខអតីតក្រសួងបរិស្ថាន ផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ថន វ៉ាត់ អាយុ ៤៣ឆ្នាំ មុខរបរលក់ការ៉ែម មានទីលំនៅ ភូមិម៉ារីញ ឃុំ ត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ មុនេពេលកើតហេតុ បុរសរងគ្រោះរុញរទេះការ៉េមដើរលក់ឆ្លង ផ្លូវក៏ស្រាប់តែមានម៉ូតូដឹកឥវ៉ាន់អនឡាញ nham 24 ម៉ាកហុងដា C125 ព៌ណខ្មៅ ពាក់ផ្លាកលេខតាកែវ 1D-3276 មួយគ្រឿង បោះពួយក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹងបណ្តាលឲ្យជនរងគ្រោះបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលយា់ងធ្ងន់ធ្ងរតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុខាងលើ បានហៅរថយន្តសាមុយ របស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកបុរសរងគ្រោះទៅសង្គ្រោះបន្ទាប់ ហើយយកទាំងម៉ូតូបង្កនិងរទេះការ៉ែម យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕ រក្សាសិទ្ធិដោយ៖មីដា