Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​ណាស់ ! នារី​វ័យក្មេង​ម្នា​ក់ថា ខ្យល់​ខ្លាំង​បក់​ចូល​… ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ និង​សម្រាលកូន​ភ្លាមៗ ផ្អើល​ពេញ​ឥណ្ឌូណេស៊ី (​វីដេអូ​)

​ប៉ូលីស​ឥណ្ឌូណេស៊ី កំពុង​ស៊ើបអង្កេត​ករណី​ចម្លែក​របស់​ស្ត្រី​អាយុ ២៥ ឆ្នាំ​ម្នាក់ ដែល​អះអាងថា នាង​ទើបបាន​សម្រាលកូន​ថ្មីៗ​នេះ បន្ទាប់ពី​មាន​ខ្យល់​បក់​ខ្លាំង ដែល​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ​។​

​ស្ត្រី​វ័យក្មេង​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ Siti Zainah បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​សើចចំអក​ពាសពេញ​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​បាន​អះអាងថា ខ្លួន​ត្រូវបានធ្វើ​ឲ្យ​មាន​ផ្ទៃពោះ ដោយសារ​ខ្យល់​បក់បោក​យ៉ាងខ្លាំង កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​។ លើសពីនេះ​ទៀត នាង Siti ក៏បាន​បន្ថែមថា នាង​បាន​ផ្តល់កំណើត​កូនស្រី​ម្នាក់ ត្រឹម​រយៈពេល​១​ម៉ោង បន្ទាប់ពី​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​។​

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី​ជាច្រើន បាន​ឲ្យ​ដឹងថា នារី​អាយុ ២៥ ឆ្នាំ​រូបនេះ ដែល​រស់នៅ Cianjur រដ្ឋ West Java មានកូន​ដំបូង គឺ​នៅពេល​នាង​មាន​អារម្មណ៍​ថា ខ្យល់​បក់​ចូល​រាងកាយ​របស់​នាង​។ ហើយ​ប៉ុន្មាន​នាទី​ក្រោយមក នាង​ក៏បាន​ទៅ​សម្រាល​។​

​នាង Siti បាន​និយាយថា “​បន្ទាប់ពី​ការ​អធិដ្ឋាន Zuhr ខ្ញុំ​កំពុង​បាន​ដេក​ផ្កាប់មុខ​លើ​ពោះ​របស់ខ្ញុំ បន្ទាប់មក​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្យល់​បក់​ចូល​តាម​ទ្វារមាស​របស់ខ្ញុំ​”​។ មួយសន្ទុះ​ក្រោយមក ពោះ​ខ្ញុំ​ឡើង​ប៉ោង ហើយ​បន្ទាប់មក វា​ក៏​វិល​មករក​ភាព​ធម្មតា​វិញ​។ តែ​បន្ទាប់មកទៀត វា​រីក​ធំ​ម្តងទៀត​។​

​នាង​បន្តថា ពោះ​របស់​នាង​ចាប់ផ្តើម​រីកលូតលាស់​ប្រហែល ១៥ នាទី បន្ទាប់ពី​មាន​ខ្យល់​បក់​ចូល ហើយ​នៅពេល​នាង​ចាប់ផ្តើម​មាន​អារម្មណ៍​ឈឺចាប់​នៅក្នុង​ពោះ នាង​បានដឹងថា​មាន​អ្វីមួយ​មិន​ត្រឹមត្រូវ ដូច្នេះ​នាង​បាន​សុំ​ឲ្យ​សាច់ញាតិ នាំ​នាង​ទៅ​មណ្ឌល​សុខភាព​សហគមន៍ Cidaun ។ គ្រូពេទ្យ​នៅ​ទី​នោះបាន​ប្រាប់​នាង​ថា​នាង​មានកូន​នៅក្នុង​ផ្ទៃ​របស់​នាង ហើយ​ករណី​ដ៏​ចម្លែក​នេះ​ក៏ត្រូវ​បាន​ត្រៀម​រួចជាស្រេច ដើម្បី​ចេញមក​…​។​

Siti Zainah បាន​និយាយថា “​ខ្ញុំ​រន្ធត់​ណាស់​! ខ្ញុំ​តក់ស្លុត​ណាស់​! ដែល​ពោះ​របស់ខ្ញុំ​អាចមាន​ផ្ទៃពោះ​ភ្លាមៗ ហើយ​ខ្ញុំ​កំពុង​សំរាលកូន​”​។​

​ការពន្យល់​របស់ Siti បានធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល និង​ពាក្យ​នៃ​ការ​មាន​ផ្ទៃពោះ “​អព្ភូតហេតុ​” របស់​នាង បាន​រាលដាល​ដូចជា​ភ្លើង​ឆេះ​ព្រៃ ដូច្នេះ​នៅពេល​នាង​ត្រលប់មក​ផ្ទះ​វិញ មនុស្សម្នា​ជាច្រើន​កំពុង​រង់ចាំ​មើល​នាង និង​កូនស្រី​របស់​នាង​។

​ប៉ូលីស​ក៏បាន​ទៅសួរសុខទុក្ខ​ស្ត្រី​នោះ និង​សួរនាំ​អំពី​ការ​មាន​ផ្ទៃពោះ បន្ទាប់ពី​ការពន្យល់​ថា​មកពី​ដោយសារ​ខ្យល់ ក៏បាន​ធ្វើឱ្យ​រឿង​ដ៏​ចម្លែក​នេះ​ផ្ទុះ​កក្រើក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។​

​លោកស្រី Eman Sulaeman ប្រធាន​មណ្ឌល​សុខភាព Cidaun បាន​និយាយថា ការពន្យល់​របស់ Siti អំពី​ការ​មាន​ផ្ទៃពោះ​របស់គាត់ គឺ​មិនអាច​ទៅរួច​នោះទេ​។ ទោះយ៉ាងណា លោកស្រី​ក៏​មិនបាន​ចោទប្រកាន់​នារី​វ័យក្មេង​នោះ​ពី​ការ​កុហក​ទេ​។ ផ្ទុយទៅវិញ គាត់​បាន​និយាយថា នេះ​ទំនងជា​ករណី​នៃ​ការ​មាន​ផ្ទៃពោះ​ដែល​ស្រពិចស្រពិល ខណៈ​ម្តាយបង្កើត​របស់​នាង​ក៏​មិនបាន​ដឹងថា នាង​មាន​ផ្ទៃពោះ ហើយក៏​ទើបតែ​ដឹង​គឺ​នៅពេល​កូនស្រី​សំរាលកូន​ប៉ុណ្ណោះ​។​

​លោកស្រី Sulaeman បាន​បន្ថែមទៀតថា​ការ​មាន​ផ្ទៃពោះ​ដ៏​អាថ៌កំបាំង​នេះ អាច​បណ្តាលមកពី​ទ្រង់ទ្រាយ​នៃ​សរីរាង្គ​ជាក់លាក់ ឬ ប្រវត្តិ​នៃ​ការប្រើប្រាស់​ពន្យារកំណើត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​



×