Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ចាត់ទុក​ការនាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ គឺជា​កា​រត់ពន្ធ​មនុស្ស​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចាត់ទុក​ការនាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ពី​សំណាក់​មេខ្យល់ គឺជា​ការរត់ពន្ធ​មនុស្ស ខណៈដែល​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​បណ្តោយ​ព្រំដែន​ពង្រឹង​ការទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ និង​ស្រាវជ្រាវ​រក​មេខ្យល់​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា មេខ្យល់​ដែល​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ គឺ​ប្រឈមមុខ​នឹង​ច្បាប់​ពាក់ព័ន្ធ​ការរត់ពន្ធ​មនុស្ស​ខុសច្បាប់ បើសិនជា​សមត្ថកិច្ចរ​ក​ឃើញ​មាន​ភស្តុតាង​ច្បាស់លាស់​។
សម្តេច​ក្រឡាហោម​បញ្ជាក់ថា សមត្ថកិច្ច​នៅតែ​បន្តធ្វើ​តទៅទៀត​ចំពោះ​ការទប់ស្កាត់​ប្រជាពលរដ្ឋ​ឆ្លងដែន និង​ការស្វែងរក​មេខ្យល់ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ ហើយ​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន គឺ​មិន​គោរព​គោលការណ៍​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ទាក់ទង​ការការពារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ថែម​លើ​ពី​ការ​គេចវេស​មិន​ទៅតាម​ច្បាប់ មិន​ទៅតាម​ក្រុមហ៊ុន​ស្របច្បាប់ គឺ​ចាត់ទុកថា ជាការ​រត់ពន្ធ​មនុស្ស អាច​ចាត់ទុកថា ជាការ​រត់ពន្ធ​មនុស្ស​។​

មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​ប្រាប់ CEN ថា មេខ្យល់​ដែល​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់ គឺ​ព្រំដែន​កម្ពុជា​-​ថៃ និង​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ចំនួន ៣៥​នាក់ គិត​ចាប់ពី​ថ្ងៃទី​១៣-១៨ ខែកុម្ភៈ ឆ្នាំ​២០២១ មេខ្យល់​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​មានដូចជាៈ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧ​ត្ត​រ​មានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវ និង​ខេត្តកោះកុង​។ មេខ្យល់​បាន​ប្រើល្បិច​ថ្មី​ដោយ​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច ដោយបាន​ដាក់​បង្កប់​ម​នុស្ស​នៅក្នុង​រថយន្ត​ដឹក​ផ្លែឈើ​…៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

 

×