ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងស្តីពីព្រឹត្តិការណ៍ដែលមានការបិទការចេញចូលកោះពេជ្រព្រឹកនេះ។ ការថ្លែងនេះអាចទាក់ទងនឹងករណីផ្ទុះកូវីដសារជាថ្មីម្តងទៀត។
នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីអ្នកសារព័ត៌មាន បានសួរថា “មីង មានការលើកឡើងថា បិទកោះពេជ្យគឺដោយសារមានករណីកូវីដឆ្លងថ្មី? ក្មួយចាំស្តាប់ប្រសាសន៍សម្តេចតេជោ។
នៅវេលាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងកាច់ផ្សាយបន្តផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ