Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស៧នាក់ សហការគ្នា ទើបអាចទាញថ្លាន់១ក្បាលនេះចេញពីអណ្តូងបាន

spot_img

ក្រុមកម្មករដែលធ្វើការនៅតំបន់ចម្ការ នៅទីក្រុង Johor Bahru, Malaysia បានផ្គុំកម្លាំងគ្នា ដើម្បីចាប់​ពស់​១ក្បាល ប្រវែងដល់ទៅ ៦ម៉ែត្រ ទម្ងន់ជាង ៨០គីឡូក្រាម ទាំងរស់ពីអណ្តូង។

Mohd Noor Irfan Mohd Zainal អាយុ១៥ឆ្នាំ កំពុងធ្វើការជាមួយឪពុកខ្លួនស្រាប់ តែឮស្នូរចម្លែកពីក្នុងអណ្តូងមួយជិតនោះ។

Zainal ពោលថា ៖ “ដំបូងខ្ញុំគិតថា មានថ្មធ្លាក់ចុះអណ្តូងតែពេលចូលកៀក សម្លឹងមើលទើបឃើញពស់ថ្លាន់ដ៏ធំ១ក្បាល។

ពួកគេក៏ស្រែកហៅគ្នាមកជួយ។ មនុស្សប្រុស ៧នាក់ ទើបអាចទាញវាចេញពីអណ្តូងបាន។ តាមអ្នកនៅម្តុំនោះគឺទីនេះសម្បូរពស់ណាស់។

ថ្លាន់ត្រូវបានបញ្ជូនទៅសួនសត្វ Johor ដើម្បីពិនិត្យសុខភាពមុនពេលព្រលែងនៅក្នុងធម្មជាតិវិញ តាមច្បាប់ប្រទេស៕ ចន្ទ្រា

spot_img
×