Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​គណៈបញ្ជាការ​រាជធានី​ភ្នំពេញ ខណ្ឌចំការមន បានដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​បិទផ្លូវ​ចេញចូល​ជុំវិញ​បរិវេណ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street

spot_img

​ភ្នំពេញ ៖ កូ​វីដ​មកវិញ​លើក​នេះ មិនទាន់​ដឹង​ស្ថានការណ៍​នៅឡើយ តែ​ទៀបភ្លឺ​ថ្ងៃទី​២០​កុម្ភៈ​នេះ កម្លាំង​គណៈបញ្ជាការ​រាជធានី​ភ្នំពេញ ខណ្ឌចំការមន បានដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​បិទផ្លូវ​ចេញចូល​ជុំវិញ​បរិវេណ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Golden Street ទល់មុខ​អាគារ The Bridge ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ផ្លូវ​ឡេ​ី​ង​កោះ​ពេជ្រ ស្ពាន​ហង្ស ស្ពាន​ឥ​ន្ធូ​រ និង​ស្ពាន​នាគ​ភ្លោះ ដោយ​ដាក់​រនាំង​ដែក​បិទ​មិន​អនុញាតិ​ឲ្យ​មានការ​ចេញចូល​ជា​បណ្ដោះអាសន្ន នេះ​ជា​(​ដំណឹង​បឋម​)
​ដែល​ទទួលបាន​ប៉ុណ្ណោះ សូម​រងចាំ​ដំណឹង​បន្ថែម សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ថ្លែង​ស្តីពី​ព្រឹត្តិការណ៍​ដែលមាន​ការបិទ​ការចេញចូល​កោះ​ពេជ្រ​ព្រឹក​នេះ​។

​ការ​ថ្លែង​នេះ​អាចទាក់ទង​នឹង​ករណី​ផ្ទុះ​កូ​វីដ​សារជាថ្មី​ម្តងទៀត នេះ​គឺជា​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន អ្នក​សារ​ពត៍​មាន​សួរ​ទៅកាន់​លោកជំទាវ មានការ​លើកឡើងថា បិទ​កោះ​ពេ​ជ្យ​គឺ​ដោយសារ​មាន​ករណី​កូ​វីដ​ឆ្លង​ថ្មី​? និង​ចាំ​ស្តាប់​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុនសែន​

​នៅវេលា​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន ប្រជាពលរដ្ឋ​ទូទាំងប្រទេស ពាក់ព័ន្ធ​ស្ថានភាព​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី នេះ​បើ​យោងតាម Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ​។ ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា និង​កាច់​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត​។​

​ក្លឹប អិន ប្រា​បី N8 ជា ភោជនីយដ្ឋាន មួយ ដែលមាន​ទីតាំងនៅ​ខាងត្បូង​អាងទឹក​អូរ​ឡាំ​ពិ​ក ៣០​ម៉ែត្រ ស្ថិតនៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង ដែល​ធ្លាប់​ត្រូវ​ភ្លើង​ឆេះ ២-៣​ដង កន្លងមកនេះ ហើយ​បើតាម​រូបភាព​ជាក់ស្តែង​សព្វថ្ងៃនេះ​ឃើញ​មាន​រុំ​ព័ទ្ធ​ទៅដោយ​សង្ក​សី​ដែល​តាម​ប្រភព​ថា​កំពុងតែ​ជួសជុល​មិនមាន​ដំណើរការ​អ្វី​នោះទេ​។​
​សម្តេច​តេ​ជោ ប្រកាសថា សហគមន៍ ដែល​អ្នក​ឆ្លង​កូ​វីដ​១៩​គឺ​ជន​ជាតិចិន​ទៅ​ក្លឹប​N8 មុនគេ សម្តេច​តេ​ជោ បានប្រកាស​អ្នក​ដែល​ធ្លាប់​ចូល​ក្លឹប​នេះ​សូម​ប្រញាប់​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩៕​រក្សា​សិទ្ធិ​ដោយ ៖ មី​ដា​

spot_img
×