អ្នកគ្រូម្នាក់នៅ Florida អាមេរិក ថ្មីៗនេះបានត្រូវចាប់ខ្លួនបទចោទប្រកាន់ថា មានទំនាក់ទំនងមិនត្រឹមត្រូវជាមួយសិស្សស្រីវ័យ១៥ឆ្នាំ ។
អ្នកគ្រូ Jaclyn Truman បានម្ចាស់ការទៅបង្ហាញខ្លួននៅប៉ុស្តិប៉ូលិស
តាម Daily Mail, Jaclyn Truman អាយុ៣០ឆ្នាំ បានត្រូវចោទប្រកាន់ថា មានទង្វើអាសគ្រាមជាមួយសិស្សខណៈពេលកំពុងធ្វើជាគ្រូបង្រៀននៅសាលាកម្រិតសិក្សាទី៣។ តាមនោះកាលពីដើមខែនេះ សិស្សស្រីរងគ្រោះបានទៅរាយការណ៍ប្រាប់ប៉ូលិសថា ខ្លួននិងនាង Truman បានមាននូវទង្វើហួសដែនកំណត់ប្រមាណពី៥ទៅ១០លើក នៅចន្លោះពីខែមីនា ដល់ខែឧសភា ឆ្នាំ ២០១៦ នៅក្នុងសាលា។
កាលពីថ្ងៃ១៩ ខែ១០កន្លងមក នាងទ្រូមាន់បានសុំឈប់ធ្វើការនៅសាលា រួចទៅបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសក្នុងថ្ងៃដដែល។ នាយប៉ូលិសម្នាក់នៃស្នងការប៉ូលិសផ្លរីដាឲ្យដឹងថា នាង Truman បានបង្ហាញពីស្មារតីសហការស៊ើបអង្កេតជាមួយសមត្ថកិច្ច។ ភ្នាក់ងារស៊ើបអង្កេតក៏កំពុងស៊ើបបញ្ជាក់បន្ថែមថា តើមានជនរងគ្រោះទៀតណាដែរឬទេ។
វិទ្យាល័យ-កន្លែងកើតហេតុ
នាង Truman បានបង់ប្រាក់ 40.000 USD បាននៅក្រៅឃុំ ប្រពភព័ត៌មានក្នុងតំបន់បានឲ្យដឹងថា នាង Truman បានធ្វើគ្រូអស់រយៈកាល៩ឆ្នាំមកហើយ ហើយមានប្រវត្តិរូបល្អទាំងស្រុង។ តំណាងសាលាក៏បានអះអាងថា ពួកគេបានពិនិត្យយ៉ាងល្អិតល្អន់ មុនពេលទទួលនាង Truman មកធ្វើជាគ្រូ។
រឿងអាស្រូវអ្នកគ្រូដែលមានទង្វើមិនត្រឹមត្រូវជាមួយសិស្សនៅអាមេរិកពុំមែនជារឿងកម្រឡើយ ។ ប៉ុន្តែរឿងអ្នកគ្រូដែលត្រូវបានចាប់ខ្លួនពីបទទាក់ទងផ្លូវភេទជាមួយសិស្សស្រីរឿងនេះជាករណីលើកដំបូង៕