Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​បី​ត្រូវ​គ្រាប់កាំភ្លើង សុនក​ស្មោះត្រង់​មួយ​ក្បាល​នេះ នៅ​បន្ត​ប្រឹង​ការពារ​ម្ចាស់​

spot_img

Rex សុនក​ឃ្វាល​ជៀម នៅ​អាល្លឺម៉ង់ ត្រូវ​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់ ដែល​វា​ប្រឹងប្រែង​ការពារ​ម្ចាស់​ពី​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​។​

​តាម​សម្តី​របស់ Javier Mercado អាយុ ១៦​ឆ្នាំ ថ្ងៃ​នោះ​គាត់​កំពុង​នៅ​ផ្ទះ​ម្នាក់ឯង​ជាមួយ Rex ស្រាប់តែ​ឮសូរ ស្នូរ​កញ្ចក់​បែក​ប្រាវ នៅផ្ទះ​ខាងក្រោម​។​

​សុនក​ក្លាហាន​បាន​ជួយ​ម្ចាស់​រួច​ពី​ការស្លាប់​

​ដោយ​សង្ស័យ​ថា មាន​ចោរ​សម្រុកចូល Mercado បាន​ស្ទុះ​ទៅ​ពួន​ក្នុង​ទូរ​ខោអាវ រួច​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​។ ចំណែក Rex បាន​រត់​ចុះ​ក្រោម រួច​ក៏​ស្រែក​ព្រុស​ខ្លាំងៗ​។ ពួកចោរ​ចាប់ផ្តើម​តតាំង​ជាមួយ Rex ប៉ុន្តែ Rex បាន​រត់​ឡើង​មក​ជាន់​លើ​ជាមួយ​ម្ចាស់​វា​វិញ​។​

​ខណៈពេល​ដែល​ពួក​ចោរប្លន់​ឡើង​ដល់​បន្ទប់​ដែល Mercado កំពុង​ពួន សុនក​ស្មោះត្រង់​នេះ បាន​បើក​ការវាយប្រហារ​ទៅលើ​ពួកវា​។ ទោះ​បី​ត្រូវ​គ្រាប់​ជា​ច្រើនក្តី​។ ចុងក្រោយ​ដោយ​ឮស្នូរ​ស៊ឺរ៉ែន​របស់​ប៉ូលិស​ក្រុមចោរ​ភ័យ​ស្លន់ស្លោរ​ក៏​រត់គេចខ្លួន​បាត់​ទៅ​។​

​ដើម្បី​មាន​លុយ​វះកាត់​សង្គ្រោះ Rex ម្តាយមីង​របស់ Mercado បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​វិភាគទាន​លើ​គេហទំព័រ web GoFundMe ។ ពួកគេ​ត្រូវការ​តែ ១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ថ្លៃ​ព្យាបាល ប៉ុន្តែ​សប្បុរសជន​ដោយ​មើលឃើញ​ភាពក្លាហាន​របស់ Rex គេ​បាន​នាំគ្នា​ផ្តល់​វិភាគទាន​កើន​ដល់ 58.096 USD សម្រាប់​ទូទាត់​ថ្លៃ​ព្យាបាល​ក៏ដូចជា​ទុក​សម្រាប់​ចិញ្ចឹម​បីបាច់​វា​ក្រោយពេល​ជាសះស្បើយ​៕ ចន្ទ្រា​

spot_img
×