គូស្នេហ៍អភ័ព្វ គ្រាមង្គលការក្លាយទៅជាបុណ្យសព តាមសារព័ត៌មាន Daily Mail ឲ្យដឹងថា បន្ទាប់ពីពិធីរៀបការប្រព្រឹត្តទៅតាមប្រពៃណីអស់រយៈពេល ៥ថ្ងៃមក គូស្វាមីភរិយា Soumya Sekhar និង Reema Sahu ទទួលបានកាដូជាច្រើន ក្នុងនោះមានកាដូមួយពុំសរសេរអាស័យដ្ឋាន ទាំងអ្នកជូន និងអ្នកទទួល នៅថ្ងៃ ២៣កុម្ភៈ។
ក្រៅពីកូនកម្លោះ ជីដូនរបស់គាត់ មានអាយុ ៨៥ឆ្នាំ ក៏រងរបួសធ្ងន់ ហើយបានស្លាប់ផងដែរ។
អ្នកទាំង ២ បានរួមគ្នាបើកញ្ចប់កាដូ ហើយពុំនឹកស្មានថាវានឹងឆក់យកជីវិតរបស់ពួកគេ។ គ្រាន់តែបើកញ្ចប់កាដូភ្លាម ស្នូរផ្ទុះមួយបានលាន់ឡើង។ Sahu និងជីដូន អាយុ ៨៥ឆ្នាំ ឈ្មោះ Jemamani Sahu រងរបួសធ្ងន់ ហើយក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ព្រោះតែរបួសធ្ងន់ធ្ងរពេក។ Soumya Sekhar និង Reema Sahu បានរៀបការនៅថ្ងៃ ១៨ កុម្ភៈ នាតំបន់បូព៌ា Odisha។ ពួកគេចាប់ផ្តើមបើកកញ្ចប់កាដូនៅថ្ងៃ ២៣កុម្ភៈ រួចសោកនាដកម្មក៏បានកើតឡើង។ កូនកម្លោះ និងជីដូនរបស់គាត់បានស្លាប់ ចំណែកកូនកូនក្រមុំរបួសជាទម្ងន់។ បច្ចុប្បន្ននៅពុំទាន់ដឹងថា ជនណាបង្កឲ្យមានហេតុការណ៍នេះឡើយ៕ សូយន