Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​ចូល​សហគមន៍​ភ្លាម ថ្ងៃនេះ​អ្នក​ឆ្លង​កូ​វីដ​-១៩ រកឃើញ ១៧​នាក់​ទៀត លឿន​ណាស់ ខណៈ ៣​នាក់ បាន​ព្យាបាល​ជាសះស្បើយ

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​រក​ឃើ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ១៧​នាក់ ថែមទៀត ក្នុងនោះ​មាន ១៥​នាក់ ឆ្លង​ចេញពី «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​នេះ ៣​នាក់ ផងដែរ​។​

​បើតាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​-១៩ ទាំង​១៧​នាក់​នេះ រួមមាន ៖ ជនជាតិ​ចិន​ច ១៤​នាក់ និង​វៀតណាម​ម្នាក់ ជា​អ្នកពាក់ព័ន្ធ​នឹង «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​» ដោយឡែក ជនជាតិ​ឆេ​ក​ម្នាក់ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឆេ​ក និង​បុរស​ជនជាតិខ្មែរ​ម្នាក់ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។​

​ជាការ​ទប់ស្កាត់​ការចម្លង​បន្ត​នូវ​វីរុស​កូ​វីដ​-១៩ ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​វិធានការ​ក្រសួងសុខាភិបាល ដូចជា ត្រូវ​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​, អ្នកពាក់ព័ន្ធ ១៤​ថ្ងៃមុន​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ត្រូវ​មក​ធ្វើតេស្ត នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​, ត្រូវ​ចូលរួម​ផ្តល់ព័ត៌មាន​បុគ្គល ដែល​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​, បើ​មិនចាំបាច់​សូម​នៅផ្ទះ និង​មិនត្រូវ​រើសអើង​អ្នក​ដែល​ឆ្លង​កូ​វីដ​-១៩ នោះឡើយ​។

​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ត្រូវ​ចាត់វិធានការ​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ត្រូវ​បាញ់​ជាតិ​អាល់កុល​សំលាប់​មេរោគ នៅលើ​ដៃ និង​ខ្លួនប្រាណ​មនុស្ស , សម្អាត​តុ កៅអី ដោយ​បាញ់​អាល់កុល​, រក្សា​គម្លាត​អានា​ម័​យ​, ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​គ្រប់ៗ​គ្នា , កុំទៅ​កន្លែង​អ៊ូអរ , ហាម​ជួបជុំគ្នា​ក្នុង​ពិធី​ផ្សេងៗ​…​។

​ចំណែក​អ្នកជា​សះស្បើយ​៣​នាក់ ក្នុង​ថ្ងៃ​ដដែល​នេះ​វិញ រួមមាន ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ និង​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។​

​គួរ​បញ្ជាក់ថា សរុប​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ចំនួន ៥៣៣​នាក់ ក្នុងនោះ បានជា​សះស្បើយ​ចំនួន ៤៧៣​នាក់ និង​សល់​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​នានា​ចំនួន ៦០​នាក់​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×