Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណឌី​ន ច្រានចោល​ព័ត៌មាន​ថា វីរុស​កូ​វីដ​១៩​មាន​ក្នុង​សត្វ​ប្រចៀវ​នៅ​កម្ពុជា​

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌី​ន បានធ្វើការ​ច្រានចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា វីរុស​កូ​វីដ​-១៩ មាន​ក្នុង​សត្វ​ប្រចៀវ​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១០​។ លោកស្រី​បាន​អះអាងថា វីរុស​នៅក្នុង​សត្វ​ប្រចៀវ​នោះ មិនមែន​កូ​វីដ​-១៩​ឡើយ គឺ​គ្រាន់តែ​ស្រដៀង​គ្នា​តែប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា «​មិន​ត្រឹមត្រូវ និង​យល់ច្រឡំ​ធំ​ហើយ​។ ក្រសួង​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន បំភ្លឺ​លើ​បញ្ហា​នេះ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​៩​ព្រឹក នៅ​ក្រសួងសុខាភិបាល​»​។

​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី «​បំភ្លឺ​លើ​ពី​មន្ទីរពិសោធន៍ លើ​បញ្ហា​វីរុស​កូ​វីដ​-១៩» នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល​។​
​លោកជំទាវ ឱ វណ្ណឌី​ន បាន​ឲ្យ​ដឹងថា សន្និសីទ​សារព័ត៌មាន​នេះ ក៏មាន​ការចូលរួម​ពី លោកស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី​វេជ្ជបណ្ឌិត ឡូ​រ៉ង់ បា​រែ​ល នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្សាយ​ថា អ្នកជំនាញ​នៃ​សារៈមន្ទីរ​ប្រវត្តិ​ធម្មជាតិ​បារាំង បាន​អះអាងថា កូ​រ៉ូ​ណា​វីរុស​ដូច​៩៣%​នៃ​កូ​រ៉ូ​ណាវី​រុស បង្ក​ជំងឺ​កូ​វីដ​១៩ គឺ​ត្រូវបាន​គេ​រកឃើញ​ក្នុង​ខ្លួន​សត្វ​ប្រចៀវ ដែល​គេ​បាន​ចុះទៅ​ស្រាវជ្រាវ​នៅ​ខេត្តស្ទឹងត្រែង កាលពី​ឆ្នាំ​២០១០​។ ក្នុងន័យនេះ អ្នកជំនាញ​បារាំង​សន្និដ្ឋានថា មេរោគ​កូ​រ៉ូ​ណាវី​រុស អាច​ប្រហែល​ជាមាន​វត្តមាន​ជា​យូរ​ឆ្នាំ​មកហើយ នៅ​ប្រទេស​ខ្លះ នៅ​អាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា វៀត​ណា ឡាវ និង​ថៃ​។ កូ​រ៉ូ​ណា​វីរុស​ថ្មី អាចមាន​វត្តមាន នៅ​អាស៊ីអាគ្នេយ៍​រាប់សិប​ឆ្នាំ​មកហើយ​អ្វីដែល អ្នកជំនាញ បារាំង លើកឡើង គឺថា យោងទៅលើ​លទ្ធផល ស្រាវជ្រាវ​ខាងលើនេះ គឺថា កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី មាននៅ​ក្នុង​ខ្លួន​សត្វ​ប្រចៀវ នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​យើង តាំងតែ​ពី ១០​ឆ្នាំ មុន​ម្លេះ​។ បើតាម​អ្នកជំនាញ ពូជ​ប្រចៀវ​អំបូរ Rhinolophus shameli គឺមាន​តែ នៅ​វៀតណាម ឡាវ ថៃ និង​កម្ពុជា​យើង​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×