រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានប្រកាសជាសាធារណៈទៅដល់ម្ចាស់អាជីវកម្ម ប៊ៀរហ្គាដិន ខារ៉ាអូខេ និងក្លឹបកម្សាន្តក្នុងរាជធានីភ្នំពេញទាំងអស់ ប្រសិនបើមានការរំខានដោយសំឡេង ឬបង្កភាពរញ៉េរ ញ៉ៃ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ សូមឲ្យអាជ្ញាធរ ខណ្ឌ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងមូលដ្ឋាននោះ ត្រូវតែចុះពិនិត្យជាក់ស្តែង បើឃើញថា ដូចអ្វីដែលប្រជាពលរដ្ឋបានប្តឹងមែន ត្រូវធ្វើលិខិតបិទតែម្តងទៅដោយមិនចាំបាច់សុំយោបល់ ឬសុំការអនុញ្ញាតពី រដ្ឋបាលរាជធានីភ្នំពេញទេ ។
លោក ឃួង ស្រេង ថ្លែងបែបនេះ បានធ្វើឡើង នៅក្នុងវេទិកាសាធារណៈ ឬពិធីផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញនៅខណ្ឌទួលគោក ។ លោកឃួង ស្រេង មានប្រសាសន៍ថា បញ្ហា ប៊ៀរហ្គាដិន ខារ៉ាអូខេ និងក្លឹបកម្សាន្ត ដែលមាន ការ រំខានកុំចាំបាច់សុំយោបល់ ឲ្យតែមើលទៅឃើញថារំខានមែនហើយ ត្រូវធ្វើលិខិតផ្អាកគាត់តែម្តង ដោយសូមកុំយក ប៊ៀហ្កា ដិន មួយ លើក ឡើង ថា ប៊ៀហ្កា ដិននោះ មានស្នាដៃអាចឲ្យប្រជាពលរដ្ឋមានការងារធ្វើពី២០ទៅ៣០នាក់ ប៉ុន្តែវា បានរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋរាប់រយនាក់ ។
លោក បន្តថា រាល់ការប្តឹងពីបញ្ហារំខាននេះ មិនចាំបាច់សួរយោបល់ទៅរាជធានីភ្នំពេញទេ ច្បាប់មាន ស្រាប់ ហើយត្រូវធ្វើតែម្តង ទាំងអាជ្ញាធរខណ្ឌ សមត្ថកិច្ចកង កំលាំងនិងសង្កាត់ត្រូវមើលបញ្ហានេះប៉ុន្តែ សូម កុំយកបញ្ហាផ្ទាល់ខ្លួនឬស្អប់ម្ចាស់ហាងរៀបចំប្តឹងដើម្បីបិទហាងគេនោះ មុននឹងបិទគេត្រូវមានក្រុមអធិការរកិច្ច និង មន្ត្រី ជុំនាញចុះពិនិត្យ ជាក់ស្តែងឬមានការវាស់សំឡេង បើមានការរំខាន ដល់ប្រជាពលរដ្ឋម៉ែនគឺធ្វើទៅ តាមនីតិវិធីទាំងអស់ តែ ត្រូវទទួលខុសត្រូវតាមជំនាញរៀងៗខ្លួន ។
លោកឃួង ស្រេង បានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុនអាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញ នូវវិធានការទៅលើម្ចាស់ប៊ៀរហ្គាដិនន ខារ៉ាអូខេ និងក្លឹបកម្សាន្តនានា បើមានករណីបាញ់ ទោះក្នុង ឬមុខទីតាំងហាងនោះ ក៏ដោយត្រូវបិទចោល តែម្តង ដែលបញ្ហានេះក៏មានម្ចាស់ ហាងមួយចំនួនបានទទួលរងគ្រោះដោយសារ ក្រុមអ្នកផឹកស៊ីក្នុងហាងឬ សមត្ថកិច្ច ខ្លះ ខឹងមិនឲ្យលុយទៅបាញ់ ដើម្បីឲ្យសាលាក្រុងបិទ ។
លោក បានបញ្ជាក់ថា ទាក់ទិនទៅនឹងវិធានការបិទហាងដោយសារ សំឡេងឬរំខានដោយសារភាពរញ៉េរញ៉ៃដែលបង្កការលំបាក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ ត្រូវធ្វើដោយប្រយ័ត្ន ប្រយ៉ែងបំផុត កុំឲ្យមាន ភាពអយុតិធម៌ដល់អ្នករកស៊ីនិងប្រជាពលរដ្ឋ ដែលបញ្ហានេះអាជ្ញាធរខណ្ឌ សង្កាត់និង សមត្ថ កិច្ច ពាក់ ពន្ធ័ ត្រូវ សម្រួលនូវកិច្ចការទាំងនេះឲ្យបានល្អរវាងអ្នកបើកប៊ៀរហ្គាដិន ខារ៉ាអូខេ និងក្លឹបកម្សាន្ត ជាមួយប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងអាចទទួលយកបានទាំងអស់គ្នា ។
ទាក់ទិន្នទៅនឹងវេទិការសាធារណៈខាងលើ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជ ធានី ភ្នំ ពេញនិង រៀប ចំជា បណ្តាញទំនង់ទំនងតាមអនឡាញចំនួន១០ខ្សែ គឺដើម្បីឲ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានមករដ្ឋបាលរាជធានី ដូចផ្លូវ ខូច ត្រូវ ជួលជុលឡើងវិញ បង្កោលភ្លើងដាច់ចរន្តអគ្គីសនី បញ្ហាការកកស្ទះចរាចរ និងបញ្ហាសន្តិ សុខសណ្តាប់ធ្នាប់ជាដើម ដើម្បី អាជ្ញាធរដោះស្រាយជូនពួក គាត់បានទាន់ពេលវេលា ។ លោកបានបន្តថា រដ្ឋ បាលរាជធានីភ្នំពេញ មិនមែនជាចៅហ្វាយ នាយ របស់ប្រ ជា ពលរដ្ឋទេ គឺជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ ប៉ុន្តែ បើមិន មានការចូលរួមពីប្រជាពលរដ្ឋទេ គឺអាជ្ញាធរ ពិត ជាមិនអាច ទទួលបានជោគជ័យឡើយ៕ ដោយ៖កូឡាប