ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ ២០២៦នេះ, សមត្ថកិច្ចនគរបាលចរាចរណ៍ពិន័យយានយន្តលើ្មស បានជាង១ម៉ឺនគ្រឿង និង ដកពិន្ទុបណ្ណបើកបរជាង១ម៉ឺនពិន្ទុ ផងដែរ !!

ភ្នំពេញ: យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃ អគ្គនាយកដ្ឋាននគរបាលជាតិ ចុះកាលបរិច្ឆេទ ថ្ងៃ ១១ ខែ សីហា ឆ្នាំ ២០២៦ បានឱ្យដឹងថា: នៅក្នុងឆមាសទី១ ក្នុង ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលចរាចរណ៍ នៃ អគ្គនាយកដ្ឋាននគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។

របាយការណ៍បានបញ្ជាក់ថា: នៅក្នុងចំណោម យានយន្ត ទាំងនោះ  ទោចក្រយានយន្ត ឬម៉ូតូ និង ត្រីចក្រយានយន្ត មាន ៩.៣៤៤គ្រឿង ភាគច្រើនល្មើសដោយសារមិនពាក់មួកសុវត្ថិភាព មាន ៦៣%  បើកបរក្នុងស្ថានភាពស្រវឹងមាន ២៣ %  មិនគោរពសញ្ញា ១៣ %  និង គ្មានផ្លាកលេខសម្គាល់១ % ។

ចំណែកឯ រថយន្ត មាន ចំនួន ៥.៥២៣គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់មាន៧០គ្រឿង ខណៈអត្រាល្មើស មានជាអាទិ៍ បើកបរលើសល្បឿនកំណត់ ៤៧%  បើកបរក្នុងស្ថានភាពស្រវឹង ៣៤ %  មិនគោរពសញ្ញាចរាចរណ៍ ១២%  គ្មានបណ្ណបើកបរ ៥%  និង គ្មានផ្លាកលេខសម្គាល់ ២% ។

ក្រៅពីការផាកពិន័យនៅនឹងកន្លែង សមត្ថកិច្ចនគរបាលចរាចរណ៍ ក៏បានដកពិន្ទុបណ្ណបើកបរ និងពិន័យតាមរយៈឧបករណ៍បច្ចេកទេសសរុប ១៥.២១០នាក់ ក្នុងនោះមានស្ត្រី ២.២២៦នាក់។

ការដកពិន្ទុទាំងនោះរួមមាន ដកពិន្ទុ ៣៩៥ពិន្ទុលើអ្នកបើកម៉ូតូល្មើសចំនួន ៩.៤៦៧គ្រឿង ដកពិន្ទុ ១០.៤១០ពិន្ទុលើអ្នកបើកបររថយន្តធុនស្រាលចំនួន៥.៦៣២គ្រឿង និងដកពិន្ទុ៨៧ពិន្ទុ លើអ្នកបើកបររថយន្តធុនធ្ងន់ចំនួន១១១គ្រឿង។

ដល់ចំនួនកំណត់មួយ សមត្ថកិច្ចនិងដកហូតបណ្ណបើកបរទាំងនោះតែម្ដង។

របាយការណ៍នេះ ក៏បានបញ្ជាក់ ទៀតថា: នៅ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និង របួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។

សម្រាប់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន:  បើកបរលើសល្បឿនកំណត់ ៤៦ %  មិនគោរពសិទ្ធិអាទិភាព ២២ % មិនប្រកាន់ស្ដាំ ១២% បើកបរដោយ ប្រជែងគ្រោះថ្នាក់ មាន៧% បត់មិនប្រយត្ន៦%  បើកបរក្នុងស្ថានភាពស្រវឹង ៤%  មិនគោរពសញ្ញាចរាចរណ៍២%  និង កត្តាយានយន្ត១% ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN