បុរសម្នាក់ដែលមានប្រពន្ធ២ និងកូន ៤ នាក់ បានចែករំលែកឲ្យដឹងថា គ្រួសាររបស់គាត់ពិតជាមានក្តីសុខ និងសុភមង្គលខ្លាំងណាស់ ដោយពុំដែលមានរឿងឈ្លោះប្រកែកគ្នានោះឡើយ ដោយជីវិតរបស់ពួកគេដើរតាមផ្លូវនេះ អស់រយៈពេល ៧ ឆ្នាំ មកហើយ ដែលធ្វើឲ្យមនុស្សរាល់គ្នាសប្បាយចិត្តជួស ពេលឃើញគាត់ស្រឡាញ់ប្រពន្ធទាំងពីដូចៗគ្នា។
លោក Wacharatorn Srionam ដែលគេស្គាល់ថា Tum ជាម្ចាស់ភោជនីយដ្ឋានគុយទាវមួយកន្លែង លក់ក្នុងតម្លៃ១ចានត្រឹមតែ ១០ បាត ប៉ុណ្ណោះ បានប្រាប់ឲ្យដឹងថា ប្រពន្ធទាំងពីររបស់គាត់ គឺមានទំនាក់ទំនងល្អនឹងគ្នាណាស់ ដែលអ្នកដទៃដែលមិនបានដឹង តែងយល់ច្រឡំថា អ្នកពីរគឺរវាងម្តាយ និងកូន។ បុរសអាយុ ៤៤ ឆ្នាំ រូបនេះ បានហៅប្រពន្ធទី១ថា «ប្រពន្ធធំ» និងប្រពន្ធទី២ជា «ប្រពន្ធតូច»។
ប្រពន្ធទី១របស់គាត់មានឈ្មោះ Worapat Sroinam ដែលគេស្គាល់តាមរយៈហៅក្រៅថា Pla រីឯប្រពន្ធទី១ឈ្មោះ Kochakorn Tapchom ក៏ត្រូវបានគេស្គាល់តាមរយៈហៅក្រៅថា Wan ផងដែរ។
លោក Tum បន្តថា ប្រពន្ធទាំងពីររបស់គាត់រស់នៅជាមួយគ្នាដោយគ្មានជម្លោះ ការច្រណែនផ្ទៃក្នុងណាមួយ ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកនាង សុទ្ធតែចង់ក្លាយជា“ ប្រពន្ធសំខាន់” ឡើយ។
Tum ក៏បានបញ្ចេញឲ្យដឹងថា គាត់បានប្រាប់ទៅកាន់ Pla (ប្រពន្ធទី១) ថា ប្រពន្ធរបស់គាត់ទើបតែបានស្លាប់។ លុះនិយាយទូរស័ព្ទសាសងគ្នាយូរទៅ Pla ក៏បាក់ចិត្តស្រឡាញ់គាត់។ ក្រោយរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់មួយរយៈធំ Tum ក៏បានប្រាប់ Pla ថា គាត់ចង់បានប្រពន្ធទី២ ដែលធ្វើឲ្យនាងរន្ធត់ចិត្ត និងសួរនាំមូលហេតុ។ Tum និយាយថា ប្រពន្ធថ្មីនោះនឹងអាចជួយការងារគ្រួសារឲ្យមានអនាគតល្អជាមួយគ្នា។
តែយ៉ាងណា នាង Pla បានដាក់លក្ខខណ្ឌមួយ គឺ Tum ត្រូវបានតែស្រឡាញ់ពួកគេទាំងពីរស្មើៗគ្នា។ Pla និង Wan អ្នកទាំងពីរមានកូនម្នាក់២។
Tum បាននៅជាមួយពួកគេម្នាក់ៗ ទៅតាមថ្ងៃផ្សេងៗគ្នា ហើយប្រពន្ធទាំងពីរទទួលបានលុយប្រហែល ១០,០០០ បាត (ជាង១លានរៀល) ក្នុង១ខែ ជាថ្លៃតបស្នងសម្រាប់ជួយរកស៊ីក្នុងគ្រួសារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង