ភ្នំពេញ ៖ ថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយទៀតហើយ ដែលស្ទើរតែចង់គាំង ក្រោយស្តាប់សម្តីដ៏មិនចេះអៀនខ្មាសរបស់ស្ត្រីម្នាក់ ដែលបានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាមួយប្តីគេជាសន្តិសុខម្នាក់ ដោយបាននិយាយយ៉ាងចំហរថា នឹងយកធ្វើជាគូជីវិត នៅពេលដែលបុរសរូបនោះលែងលះប្រពន្ធដាច់ស្រេច។
នេះបើយោងតាមស្ត្រីរូបស្រស់វ័យរាងជ្រេបន្តិច ដែលមានគណនីហ្វេសប៊ុកឈ្មោះ Han Na Yakousa បានផុសរូបភាពផ្អែមល្ហែមចង់លើសជាតិស្ករ ជាមួយបុរសវ័យក្មេងម្នាក់ ដោយបាននិយាយត្រង់ៗបែបនេះថា៖ «គ្រប់គ្នាតែងតែសួរខ្ញុំថាប្រុសទំនេរមួយនគរ ហេតុអ្វីមិនយក ទៅចង់បានអីប្តីគេកូន១កន្ទេលមុខដូចឡានបុក៥ត្រឡប់ ហើយធ្វើការត្រឹមសន្តិសុខនោះ ចង់ប្រាប់អ្នកទាំងអស់គ្នាថា ទោះគ្នាមុខអាក្រក់មែនតែគាត់មានផ្ទះមានឡាន ហើយសំខាន់គាត់ហ៊ានលះបង់ប្រពន្ធកូន ដើម្បីខ្ញុំ លះបង់កិត្តិយសដើម្បីខ្ញុំ បើលែងលះហើយចែកសម្បត្តិគ្នាពេលណា គាត់សន្យាថានឹងរៀបការជាមួយខ្ញុំ មើលថែខ្ញុំនិងកូនៗខ្ញុំឲ្យបានល្អបំផុត អរគុណបងហើយ ប្តីជាតិនេះអូនរស់ខ្វះបងមិនបានទេ ស្រឡាញ់បងណាស់»។
ក្រោយពីបានពីស្តាប់ឮសម្តីមេម៉ាយចាយសម្រស់រូបនេះ បានលើកឡើង ជាមួយការបង្ហោះរូបឱបថើបនឹងប្តីគេយ៉ាងចំហរបែបនេះ ក្នុងនោះមហាជនដែលមានការហួសចិត្តខ្លាំង បានដាក់ឲ្យរាងធ្ងន់ៗថា៖ «នៅមានមុខ ផុសថាយកប្តីគេទៀត កម្មពារមានពិតណាមីង ថ្ងៃហ្នឹងធ្វើដាក់ប្រពន្ធគេ ថ្ងៃក្រោយដល់វេនមីងឯងម្តងហើយ មិនស្រួលមីងជាងគេទៀតផង, ចេះតែអ៊ីចឹងតើ បានចេះតែមានព័ត៌មានជះទឹកអាស៊ីត!, Ok មីងឯងធ្វើបានល្អណាស់ តែខ្ញុំសូមនិយាយតែ២ម៉ាត់យ៉ាងខ្លីគឺមីទ្បប់…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង