Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ក្រោម​ប្រធានបទ “​ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត​” អម​ជាមួយ ការប្រកាស “​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត​លើក​ទី​៣”

​ភ្នំពេញ ៖ សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធានកិត្តិយស នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នាឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ក្រោម​ប្រធានបទ “​ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត​” អម​ជាមួយ ការប្រកាស “​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត​លើក​ទី​៣” ថ្ងៃ​ព្រហស្បតិ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ​ពិតជា​បាន រួមចំណែក​បំផុស និង​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ពិសេស​ចំពោះ​យុវជន កុលបុត្រ កុលធីតា ខ្មែរ​ឱ្យ​បន្ត​ជំរុញ និង​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​បៃតង ការ​ផ្តល់នូវ បដិសណ្ឋារកិច្ច​ល្អ ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការរីកចម្រើន​នៃ​សង្គមជាតិ​យើង​។​

​បច្ចុប្បន្ន កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរឱ្យកត់សំគាល់​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លើសពីនេះ​ទៀត ក្នុង​ដំណើរ​ឆ្ពោះទៅមុខ កម្ពុជា​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ទទួលបាន​នូវ​ភាព​រីកចម្រើន​សម្រេចបាន​តាម​បំណងប្រាថ្នា​របស់ខ្លួន​សំដៅ​បន្ត​កែលម្អ ជីវភាព​និង​ការរស់នៅ​របស់​ប្រជាជន និង​ការរួមចំណែក​ថែរក្សា​ភពផែនដី​របស់​យើង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ ទៀត​។ ក្នុងនោះ កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សំខាន់ៗ​ជាអាទិ៍​៖ ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន ការគិតគូរ​ពី​ចីរភាព​នៅតាម​បណ្តា​ទីក្រុង ការឆ្លើយតប​នឹង បញ្ហា​បម្រែបម្រួល​អាកាសធាតុ កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជាដើម​។​

​ក្នុង​ស្មារតី​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​និង​និន្នាការ​អភិវឌ្ឍន៍​ថ្មីៗ​នេះ កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការ ដាក់ចេញ​និង​អនុវត្ត​នូវ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នានា ដោយ​ឈរលើ​មូលដ្ឋាន​សំខាន់ ២ ដែល​ត្រូវ​គិតគូរ​ស្របពេល​គ្នា​គឺ​៖ ការបង្កើន​ឧត្តមភាព​ប្រកួតប្រជែង​និង​ការធានា​ចីរភាព​នៃ​ការអភិវឌ្ឍ​។ ឈរលើ មូលដ្ឋាន​នេះ កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អៗ ដែលជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សមស្រប​ក្នុងការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង និង​នាំ​កម្ពុជា​ឆ្ពោះទៅ រក​ភាព​ស្អាត និង​បៃតង និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៩ ដែល​យើង​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ “​ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត អម​ជាមួយ​ការប្រកាស “​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣”​។ តាមរយៈ​ប្រធានបទ​នេះ ឆ្លុះបញ្ចាំង យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់​រស់នៅក្នុង​ទីក្រុង​ប្រកបដោយ​ភាព​វៃឆ្លាត និង​មាន “​ភាព​ស្អាត និង​បៃតង ” យកចិត្តទុកដាក់​អំពី​អនាម័យ​ជុំវិញ​មជ្ឈដ្ឋាន​រស់នៅ​របស់​ពួកគាត់ មាន​ការធានា​សន្តិសុខ សុវត្ថិភាព​ពេញលេញ មានការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ មានការ​ផ្តល់​សេវាសាធារណៈ​ប្រកបដោយ បដិសណ្ឋារកិច្ច​ល្អ ពោល គឺជា​ទីកន្លែង​ដែល​អាច​ផ្តល់នូវ​ភាពកក់ក្តៅ​យ៉ាងពិត​ប្រាកដ​សម្រាប់​កា​ររ​ស់​នៅ​ពួកគាត់​។ “​ស្អាត​” ដែល​នេះ​ជា​អភិក្រម​ថ្មី​នៅក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍​របស់​យើង​ក្នុង​បរិបទ​ក្នុង​និង​ក្រោយ​ជំងឺឆ្លង កូ​វី​៨-១៩​។ ក្នុងន័យនេះ “​ស្អាត​ដោយមាន​ទេសភាព​ស្រស់ត្រកាល , ស្អាត​ដោយ​ភាព​ប្រណិត ស្អាត​ដោយមាន បរិស្ថាន​ល្អប្រសើរ ស្អាត​ដោយមាន​អនាម័យ ស្អាត​ដោយមាន​សុវត្ថិភាព ស្អាត​ដោយមាន​គុណភាព និង​ស្អាត ដោយ​មានឱជារស​ឆ្ងាញ់​ពិសា​។​ល​។​

​ក្នុង​ស្មារតី​នេះ ឆ្លើយតប​នឹង​ប្រធានបទ​នៃ​ទិវា​ជាតិ​ទីក្រុង​ស្អាត “​ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត​” និង “​ទីក្រុង​ស្អាត ដើម្បី​ទេសចរណ៍​” ក្នុងនាម​រាជរដ្ឋាភិបាល សម្តេច​សូមឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ប្រជាពលរដ្ឋ ត្រូវ ៖

​ទី​១. បន្ត​ពង្រឹង​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន​ក្នុងការ​ចូលរួម​ដល់​យុទ្ធនាការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ពិសេស​ត្រូវ​ផ្តល់​សេវាកម្ម​ប្រកបដោយ​សុវត្ថិភាព​ពីព្រោះថា ការបង្កើន​នូវ​ភាពជឿ​ទុកចិត្ត និង​ភាពជឿជាក់ លើ​គ្រប់​ខ្សែសង្វាក់​នៃ​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍ គឺជា​ចំណុច​គន្លឹះ​អាទិភាព​សម្រាប់ ការទាក់ទាញ​ទេសចរ​។ ក្នុងន័យនេះ គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​បន្ត អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​វិធាន​សុខាភិបាល​ព្រោះថា “​អ្វីៗ​នឹងមិន ត្រលប់​ទៅរក​សភាព​ដើម​វិញ​ទេ ដូចនេះ​យើង​ត្រូវ​ចេះ​សម្រប​ខ្លួន​រៀន​រស់ក្នុង​សភាព​ថ្មី​មួយ ពោល គឺ​ត្រូវ​ចេះ​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់​ខ្លួន និង​មានការ​ប្រយ័ត្នប្រយែង កុំ​ធ្វេសប្រហែស​ឱ្យសោះ​។​

​ទី​២. សហគ្រិន​/​និយោជក (​គំរូ​អាជីវកម្ម​ថ្មី​)៖ សហគ្រិន /​និយោជក​គួរ​គិតគូរ អំពី​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី ជាមួយ​ដំណោះស្រាយ​ឌីជីថល តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជា​ជំនួយ ខណៈដែល​បច្ចុប្បន្ន នេះ​សកលលោក​បាន​ផ្លាស់ប្តូរ​ទៅរក​របត់​ថ្មី ដែល​បច្ចេកវិទ្យា​ឌីជីថល​បាន នាំមក​នូវ​វិធីសាស្ត្រ អនុវត្ត​ថ្មី ទម្លាប់​ថ្មី ការរស់នៅ និង​ជីវិត​ថ្មី​។ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ជាស​កល បាន​ជំរុញ​ឱ្យ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​ឌីជីថល​កាន់តែខ្លាំង​ជាង​មុន​។ រីឯ​និ​យោ​ជិ​ក /​បុគ្គលិក​ក៏​គួរ គិតគូរ​ផងដែរ អំពី​ការពង្រឹង​សមត្ថភាព​ជំនាញ ដើម្បី​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុង ការបត់បែន​ទៅតាម​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​ចរន្ត​សេដ្ឋកិច្ច​។ ត្រូវ​ពង្រឹងសមត្ថភាព និង គុណភាព ពិសេស​ការបង្កើន​ផលិតភាព ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ ដែល​នៅពេល​ខាងមុខ ទីផ្សារ​នេះ​នឹង​កាន់តែ​រួម​ចង្អៀត ហើយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×