Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់​ព្រឺ​ត ! ស្ងាត់ៗ ជំទាវ ស៊ន សៀវ​ម៉ី និង​គូ​ដណ្តឹង ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ គឺ​ត្រឹម​សែន​ព្រែន​ប៉ុណ្ណោះ​

​ភ្នំពេញ ៖ កញ្ញា ស៊ន សៀវ​ម៉ី គឺជា​កីឡាការិនី​ជម្រើសជាតិ​របស់​កម្ពុជា ផ្នែក​កីឡា​តេ​ក្វាន់​ដូ ដែល​ត្រូវបាន​គប្រ​សិទ្ធិ​នាម​ថា​ជា «​វីរៈ​កីឡា​រិ​នី​» ក្រោយពី​កញ្ញា​បាន​កែប្រែ​ប្រវត្តិសាស្ត្រ​កីឡា​របស់​កម្ពុជា និង​ក៏​ដូច​លើក​មុខមាត់​ប្រទេសជាតិ តាមរយៈ​ការដណ្តើម​បាន​មេដាយមាស​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៧ នៅ​ទីក្រុង​អ៊ិន​ឆន ប្រទេស​កូរ៉េខាងត្បូង កាលពី​ឆ្នាំ​២០១៤ និង​ជា​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម ៣​សម័យកាល ផងដែរ​។​

​ជាមួយនឹង​វីរៈភាព​ដ៏​អស្ចារ្យ​នេះ​ផងដែរ នោះ​កាលពី​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ កញ្ញា ស៊ន សៀវ​ម៉ី ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​មួយ ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជូន​ងារ​ជា «​លោកជំទាវ​» និង​ធ្វើជា​ជា​ជំនួយការ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាល​ទី​៤ មាន​ឋានៈ​ស្មើ​អគ្គនាយក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​យ៉ាងណាមិញ ងាក​រឿង​ជីវិត​ផ្ទាល់ខ្លួន​វិញ គឺ​ក្រោយពី​បាន​រកឃើញ​បុរស​ម្នាក់​ជា​គូជីវិត​របស់ខ្លួន​រួចមក លោកជំទាវ ស៊ន សៀវ​ម៉ី ក៏បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​។ ដោយ​គូ​ដណ្តឹង​របស់លោក​ជំទាវ គឺជា​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ថតរូប​អាជីព​មានឈ្មោះ កែវ ដេវីត​។​

​ដោយឡែក នៅមុននេះ​បន្តិច នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដែល​នៅ​ទីបំផុត លោកជំទាវ ស៊ន សៀវ​ម៉ី និង​គូ​ដណ្តឹង ក្រោយពី​បាន​ភ្ជាប់ពាក្យ និង​បាន​យល់ចិត្ត​គ្នា​ស៊ីជម្រៅ អស់​រយៈពេល​ចូល​ជាង​កន្លះ​ឆ្នាំ​មកនេះ បានសម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោង​ជ័យ​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់ គឺ​ត្រឹម​សែន​ព្រែន ដោយ​គ្រាន់តែ​អញ្ជើញ​ភ្ញៀវ​កិ​ត្តិ​យស​ទាំងសងខាង មក​ចូលរួម​ជួយ​ដឹងឮ​ប៉ុណ្ណោះ​។​

​តែ​ទោះយ៉ាងណា​ក៏ដោយចុះ ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាននាំគ្នា​សម្តែង​នូវ​ក្តី​ត្រេកអរ និង​រំភើប​រីករាយ​ជាខ្លាំង និង​ក៏​ដូច​ជូនពរ​អ្នក​ទាំងពីរ​ស្រឡាញ់គ្នា​ដល់​ចាស់​កោង​ខ្នង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×