Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​រយ​:​ពេល ០២​សប្ដាហ៍ រោងភាពយន្ត រោង​សម្តែង​សិល្ប​: និង​សារមន្ទីរ នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបិទ​ដំណើរការ​ជា​បណ្តោះអាសន្ន​រយ​:​ពេល ០២​សប្ដាហ៍ រោងភាពយន្ត រោង​សម្តែង​សិល្ប​: និង​សារមន្ទីរ នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ចំពោះ​លោក លោកស្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី -​ខេត្ត ម្ចាស់​រោងភាពយន្ត ម្ចាស់​រោង​សម្តែង​សិល្បៈ សាធារណជន សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទាំង អស់​មេត្តា​ជ្រាបថា ដោយ​ពិនិត្យឃើញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង “ ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។ នៅតែ​បន្ត​រីក​រាលដាល និង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង សហគមន៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ធ្វើ​ការបិទ​ដំណើរការ​ជា​បណ្តោះអាសន្ន រយៈពេល​០២​សប្តាហ៍ នូវ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​លោក លោកស្រី​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ រាជធានី​-​ខេត្ត ម្ចាស់​រោងភាពយន្ត ម្ចាស់​រោង​សម្តែង​សិល្បៈ សាធារណជន សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង សូម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×