Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ចេញ​សេចក្តីបំភ្លឺ ក្រោយ​ផ្ទុះ​រឿង​ផ្សព្វផ្សាយ​ថា ក្រសួងពាណិជ្ជកម្ម​ប្តឹង​បំភ្លៃ​ការពិត លើ​ផលិតផល​អាហារ​បំ​ប៉ុន CooSea

spot_img

​ភ្នំពេញ ៖ ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ ទាក់ទង​នឹង​ព័ត៌មាន​ផ្ទុះឡើង ក្រោយ​ក្រសួងពាណិជ្ជកម្ម​បានចេញ​លិខិត​ផ្ញើជូន​ក្រសួងសុខាភិបាល ដោយ​ប្តឹង​ចោទប្រកាន់​ផលិតផល​អាហារ​បំប៉ន CooSea របស់​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ដែល​កន្លងមក បាន​ផ្សព្វផ្សាយ​មាន​ចរិត​ភូតកុហក​បំភាន់ បោក​បញ្ឆោត​ដល់​សាធារណជន អំពី​គុណភាព​ផលិតផល ថា​ព្យាបាល​ជា​ប្រភេទ​ជំងឺ​រាប់សិប​មុខ​។​

​តែ​ទោះយ៉ាងណា ក្រោយ​ព័ត៌មាន​នេះ​បាន​សាយភាយ​ផ្ទុះឡើង​ដ៏​មិន​នឹកស្មាន​បែបនេះ ហេតុនេះ ដើម្បី​កុំ​ឲ្យ​មហាជន ជាពិសេស​អ្នកគាំទ្រ មានការ​យល់ច្រឡំ នៅពេលនេះ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ដែលមាន​មេធាវី ២ រូប ជា​តំណាង បានចេញ​សេចក្តីជូនដំណឹង​ដោយ​អះអាងថា មាន​សារព័ត៌មាន​មួយចំនួន បាន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ក្នុង​គោលបំណង​កេង យក​ផលប្រយោជន៍​ថា ផលិតផល​បំប៉ន​សុខភាព COOSEA Premium Spirulina របស់​ក្រុមហ៊ុន សម្រស់​ធម្មជាតិ ឯ​.​ក បាន​ប្រើប្រាស់​ពាក្យភូតកុហក​បំភាន់ បោក​បញ្ឆោត​ដល់​សាធារណជន អំពី​គុណភាព​ផលិតផល ហើយក៏​ត្រូវ​ក្រសួងពាណិជ្ជកម្ម​ប្តឹង​។​

​ក្នុងនោះ​ផងដែរ យោងតាម​លិខិត​ជូនដំណឹង​នេះ បានបញ្ជាក់​ឲ្យ​ដឹងថា លិខិត​លេខ ០០៧២ ព​.​ណ​.​អ​.​កប​ប ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នោះ តាមពិត​គឺជា​លិខិត​ដែលមាន​ក្របខណ្ឌ​គតិយុត្តិ ជា​លិខិត​រដ្ឋបាល​សម្រាប់​ស្នើសុំ​សហការ​ចំពោះ​ការត្រួតពិនិត្យ​គុណភាព និង​ឯកសារ​ផលិតផល​រវាង​ក្រសួងសុខាភិបាល និង​ក្រសួងពាណិជ្ជកម្ម តែប៉ុណ្ណោះ​។ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ឯ​.​ក ក៏បាន​ទៅ​បំភ្លឺ និង​សហការ​ការ​ផ្តល់ព័ត៌មាន ក៏ដូចជា​ផ្តល់​ឯកសារ​ពាក់​ព័​ន្ទ​នានា ជូន​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងសុខាភិបាល​តាំងពី​ខែមករា ឆ្នាំ​២០២១ រួចរាល់​ហើយ​។

​ហេតុនេះ សូម​សាធារណជន និង​ក៏​ដូច​បណ្តាសារ​ព័ត៌មាន​ទាំងអស់ មេត្តា​ជ្រាប​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

 

spot_img
×