Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានមតិ​អ្វី​ទៅ​គាត់​ទេ ! នេះហើយ​សន្តិសុខ ដែល​បើកដៃ​ឲ្យ​ស្ត្រីជន​ជាតិចិន​មួយក្រុម ចេញ​កន្លែង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នាំទុក្ខ​ប្រជាជន​មួយ​ប្រទេស

​ភ្នំពេញ ៖ ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​រួចហើយ ពី​ការ​ផ្ទុះឡើង​កូ​វីដ​-១៩ ឆ្លង​ចូល​សហគមន៍​លើក​ទី​៣ បង្កើតជា​ព្រឹត្តិការណ៍ ២០ កុម្ភៈ ព្រោះ​តែមាន​អ្នក​ឆ្លង​រហូត ៣២ ករណី ដែល​មិន​ធ្លាប់មាន ក្នុង​រយៈពេល​ត្រឹម ១០ ម៉ោង ប៉ុណ្ណោះ​។​

​ការផ្ទុះ​ឡើង​កូ​វីដ​-១៩ ជា​លើក​ទី​៣​នេះ​ផងដែរ ត្រូវបាន​សន្ម​ត់​ថា គឺ​ផ្តើមចេញពី​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ក្លឹប​កម្សាន្ត N8 ដែល​នៅពេលនេះ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​។ ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​រាលដាល​ចេញពី​ក្លឹប N8 នេះ​ផងដែរ នោះ​ស្ត្រី​ជនជាតិ​៤​នាក់ ត្រូវបាន​ស្តីបន្ទោស​ថា បាន​លួច​គេច​ចេញពី​ការធ្វើ​ច​ត្ថា​ឡី​ស័ក នៅឯ​សណ្ឋាគារ​មួយ នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​មកលេង​កម្សាន្ត​នៅ​ក្លឹប​ខាងលើនេះ​។ ហើយ​ជា​លទ្ធផល ២​នាក់​ក្នុងចំណោម​ស្ត្រីជន​ជាតិចិន​ទាំង​៤ ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ទៀតផង​។​

​លើសពីនេះ អ្វីដែល​យើង​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល និង​ក៏​គួរ​ឲ្យ​ខឹង​ខ្លាំង​នោះ គឺ​ក្រោយ​ឃើញ​វីដេអូ​បែកធ្លាយ បានបង្ហាញ​ឲ្យ​ឃើញ​សន្តិសុខ​ម្នាក់ បាន​បើកដៃ​ឲ្យ​ស្ត្រីជន​ជាតិចិន​ទាំងនោះ ចាក​ចេញពី​សណ្ឋាគារ​ស្តែងៗ​។​

​បើទោះជា​នៅ​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​យ៉ាងណា ប៉ុន្តែ ថ្មីៗ​នេះ មានការ​បង្ហាញ​មុខមាត់​ពិត​របស់​សន្តិសុខ​រូបនេះ​។ ដោយ​ក្នុងនោះ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tep Monyrot បាន​បង្ហោះ​រូបភាព​សន្តិសុខ​នេះ ដោយ​ភ្ជាប់​សារ​ទាំង​កំហឹង​ថា​៖ «​ពូ​អើយ​ពូ ដោយសារ​ពូក​ម្នាក់ ធ្វើ​ឲ្យ​ចលាចល​ពេញ​មួយ​ប្រទេស​សារជាថ្មី បើ​នៅ​បន្ត​ការកើនឡើង​ទៀត អាច​បិទ​សាលា​ម្តង​ទៀតហើយ អត់​ដឹង​ពូ​គិតពី​អី​?»​។​

​ចំពោះ​រឿងនេះ​ផងដែរ ឯកឧត្តម ឃួ​ង ស្រេង បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា សន្តិសុខ​សណ្ឋាគារ​សុខា ដែល​ជម្លៀស​ស្ត្រី​ចិន​៤​នាក់ ពី​កន្លែង​ច​ត្តា​ឡី​ស័ក នឹង​ទទួលពិន័យ​តាម​អនុក្រឹត្យ​រដ្ឋាភិបាល ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​ក្នុងនោះ ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​សន្តិសុខ​នោះ យើង​ឱ្យ​គាត់​ច​ត្តា​ឡី​ស័ក​សិន ថា​តើ​គាត់​មាន​ជំងឺ ឬ​អត់​ជំងឺ​កូ​វីដ​-១៩ សិន​ជាបឋម យើង​ត្រូវ​ជួយសង្គ្រោះ​ជីវិត​គាត់ ឱ្យ​គាត់​ថែទាំ​អាយុជីវិត​របស់គាត់ ។ នៅពេល​ថែទាំ​ហើយ គាត់​ផុតពី​ជំងឺ​រាតត្បាត​ហើយ ទើប​យើង​ពិនិត្យ​ទោសទណ្ឌ​ទៅលើ​រូបគាត់ ដែល​បាន​ល្មើស​នោះ​តាម​អនុក្រឹត្យ​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×