Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​អាមេរិក ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​គោលនយោបាយ​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅ​និង​បទដ្ឋាន​ការងារ​អន្តរជាតិ​

​ភ្នំពេញ ៖ កម្ពុជា​-​សហរដ្ឋអាមេរិក បាន​សំដែង​នូរ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្តទៀត ដែល​បាន​ចូលរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ការបង្កើត​ការងារ​ជូន​បងប្អូន​កម្មករនិយោជិត ហើយ​បើទោះជា​ជំងឺ​កូ​វីដ ១៩ កំពុង​បន្ត​ការគំរាមកំហែង​ក៏ដោយ ក៏​កា​ររ​នាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​មិនមាន​ការធ្លាក់ចុះ​ទេ មានតែ​កើនឡើង​បើ​ប្រៀប​ជាមួយ​ទីផ្សារ​ប្រទេស​ផ្សេងទៀត​។​

​ការអះអាង​បែបនេះ​ធ្វើឡើង​រវាង ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​ការងារ ដើម្បី​ពិភាក្សា​ការងារ​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​គោលនយោបាយ​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅ​និង​បទដ្ឋាន​ការងារ​អន្តរជាតិ ដែល​កម្ពុជា​ធ្លាប់បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​ជាមួយ​សហរដ្ឋអាមេរិក តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​បច្ចុប្បន្ន​។

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​សហរដ្ឋអាមេរិក ដែល​ទទួលស្គាល់​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​សិទ្ធ​សេរីភាព អង្គការ​វិជ្ជាជីវៈ ការធានាបាន​នូវ​លក្ខខណ្ឌ​ការងារ ស្របតាម​បទដ្ឋាន​ការងារ​អន្តរជាតិ ដែលជា​កត្តា​ស្នូល​សម្រាប់​ភាគី​សហរដ្ឋអាមេរិក​ប​ន្ត​ផ្តល់​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជារ​ហូត​មកទល់​បច្ចុប្បន្ន​។ តាមរយៈ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរឡើង​នៅ​កម្ពុជា ដែល​អនុវត្ត​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ជា​គម្រោង​វាយ​តំលៃ​ប្រកបដោយ​តម្លាភាព​នូវ​លក្ខខណ្ឌ​ការងារ នៅក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ហើយ​ដែល​បច្ចុប្បន្ន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួងពាណិជ្ជកម្ម កំពុង​ជំរុញ​ការពង្រីក​វិសាលភាព​អនុវត្ត​ដល់​រោងចក្រ​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប (TGB)​។

​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការបន្ត​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ការពង្រឹង​សមត្ថភាព​អធិការ​ការងារ​តាមរយៈ​ការ​ទស​ន្ស​កិច្ច​សិក្សា​នៅ​សហរដ្ឋអាមេរិក​តាមរ​យៈ កម្មវិធី International Visitors Leadership Program on Demand និង​ការបន្ត​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS)​។ កិច្ច​សហ​ប្រ​តិ្ត​រវាង​ក្រសួង និង​មជ្ឈមណ្ឌល​អាមេរិកកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ក្នុង​រយ​ពេលកន្លងមក​ក៍​ទទួលបាន​សមិទ្ធផល​ជាច្រើន ក្នុងការ​ចូលរួម​ជួយ​អោយ ភាគី​ពាក់ព័ន្ធ ជាពិសេស​អង្គការ​វិជ្ជាជីវៈ កាន់​តែមាន​ភាពចាស់ទុំ​ក្នុងការ​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ច្បាប់​ស្តីពី​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​លិខិតបទដ្ឋាន គតិយុត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ ដែល​ទាំងនេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​កាត់បន្ថយ​នូវ​វិវាទ​ការងារ ហើយ​ឈានទៅ​បង្កើតអោយមាន​សុខដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។

​ទន្ទឹមនេះដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​អនុវត្តបាន​យ៉ាង​ល្អ​ក្នុង​ការចូលរួម​ធានា​នូវ​និរន្ត​ភាព​នៃ​ដំណើរការ​អាជីវកម្ម ផលិតកម្ម និង​ពាណិជ្ជកម្ម តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ សេចក្តីណែនាំ និង​តាមដាន​ត្រួត​ពិនិត្យមើល​ការអនុវត្ត​របស់​រោង​ចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំង​ការចូលរួម​ដោះស្រាយ​រាល់​បញ្ហា​នានា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ការទូទាត់​អត្ថប្រយោជន៍ និង​ប្រាក់ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ពេល​រោងចក្រ​ព្យួរការងារ និង​ដោះស្រាយ​ទូទាត់​ប្រាក់​អ​តី​ភាព​ការងារ និង​អត្ថប្រយោជន៍​ពេល​រោងចក្រ​បិទទ្វារ​លែង​ដំណើរការ ឬ​រោងចក្រ​ក្ស័យធន ឬ​ម្ចាស់​រត់ចោល​។

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ពិនិត្យមើល​លើ​ចំណុច​ខ្លះៗ​នៃ​បទដ្ឋាន​គតិយុត្តិ ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព ដើម្បី​ការអនុវត្ត​កាន់តែ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្តងទៀត​ចំពោះ​ភាគី​សហរដ្ឋអាមេរិក ដែល​បាន​បន្ត​នូវ​ការគាំទ្រ និង​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ ក្នុង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ខិតខំ​បន្ត​អនុវត្តបាន​យ៉ាង​ល្អ​នូវ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ការផ្តល់​កិច្ច​គាំពារ​ដល់​ពលករ​ទេសន្តរប្រវេសន៍ ការលុបបំបាត់​នូវ​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ការបន្ត​លើកកម្ពស់​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ សិទ្ធិ​ការងារ សំ​វាទ​សង្គម និង​ការ​ផ្តល់នូវ​កិច្ច​គាំពារ​សង្គម​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

×