ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានសម្រេចលើកពេល នៃដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៉ីវិល ដែលសម័យប្រឡងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ ការលើកពេលបែបនេះ ដោយសារជំងឺកូវីដ១៩ ។
សេចក្តីជូនដំណឹងនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យដឹងទៀតថា កាលបរិច្ឆេទថ្មី នៃការប្រឡងខាងលើ គណៈកម្មការរៀបចំការប្រឡង នឹងជូនដំណឹងតាមក្រោយ។
គួរជម្រាបថា នេះជាការពន្យារពេលលើកទី៤ នៃការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល របស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយសារតែវិបត្តិកូវីដ១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ