Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ សែន ចេញ​សារលិខិត​ក្នុងឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ក្រោម​ប្រធានបទ «​ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត​»

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សារលិខិត​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៩ ក្រោម​ប្រធានបទ «​ទម្លាប់​ថ្មី ដើម្បី​ទីក្រុង​ស្អាត​» អម​ជាមួយ​ការប្រកាស «​ចលនា​ប្រលងប្រណាំង​ទីក្រុង​ស្អាត​លើក​ទី​៣»​។​

​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ​ពិតជា​បាន រួមចំណែក​បំផុស និង​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ពិសេស​ចំពោះ​យុវជន កុលបុត្រ កុលធីតា ខ្មែរ​ឱ្យ​បន្ត​ជំរុញ និង​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​បន្ថែមទៀត ក្នុងការ​លើកកម្ពស់​កា​រ​អភិវឌ្ឍ​បៃតង ការ​ផ្តល់នូវ បដិសណ្ឋារកិច្ច​ល្អ ដែលជា​ការរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការរីកចម្រើន​នៃ​សង្គមជាតិ​យើង​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​គួរឱ្យកត់សំគាល់​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ លើសពីនេះ​ទៀត ក្នុង​ដំណើរ​ឆ្ពោះទៅមុខ កម្ពុជា​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ទទួលបាន​នូវ​ភាព​រីកចម្រើន​សម្រេចបាន​តាម​បំណងប្រាថ្នា​របស់ខ្លួន​សំដៅ​បន្ត​កែលម្អ ជីវភាព​និង​ការរស់នៅ​របស់​ប្រជាជន និង​ការរួមចំណែក​ថែរក្សា​ភពផែនដី​របស់​យើង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។ ក្នុងនោះ កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សំខាន់ៗ​ជាអាទិ៍​៖ ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន ការគិតគូរ​ពី​ចីរភាព​នៅតាម​បណ្តា​ទីក្រុង ការឆ្លើយតប​នឹង បញ្ហា​បម្រែបម្រួល​អាកាសធាតុ កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ជាដើម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​៖​

×