Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណូល​ពន្ធ​របស់​កូរ៉េខាងត្បូង ធ្លាក់ចុះ ២ ឆ្នាំ​ជាប់​គ្នា ក្នុង​ឆ្នាំ ២០១៩-២០២០

​ប្រាក់ចំណូល​ពន្ធ​របស់​កូរ៉េខាងត្បូង​បាន​ធ្លាក់ចុះ​ពីរ​ឆ្នាំ​ជាប់​គ្នា​កាលពី​ឆ្នាំមុន ដោយសារតែ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​បណ្តាលមកពី​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កូរ៉េ​។​
​ចំណូល​ពន្ធ​ជាតិ​បាន​ឈានដល់ ២៥៥,៦ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០ ដោយ​ធ្លាក់ចុះ ៧,១ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ខ្លួន​បានកត់សំគាល់​ជា​លើកដំបូង​ដែល​ប្រាក់ចំណូល​ពន្ធ​របស់​ប្រទេស​បាន​ធ្លាក់ចុះ​សម្រាប់​ឆ្នាំ​ទី ២ ជាប់ៗ​គ្នា​។ នៅ​ឆ្នាំ ២០១៩ ពន្ធ​លើ​ប្រាក់ចំណូល​ជាតិ​បាន​ធ្លាក់ចុះ ១១៦,១ ពាន់​លាន​វ៉ុ​ន (១០៣,៩ លាន​ដុល្លារ​អាមេរិក​) ។​
​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ពន្ធ​បានកើត​ឡើង​ដោយសារ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សកម្មភាព​អាជីវកម្ម​។ រដ្ឋាភិបាល​បាន​ប្រមូល​ពន្ធ​សាជីវកម្ម​ចំនួន ៥៥,៥ ពាន់​ពាន់​លាន​វ៉ុ​ន (៤៩,៧ ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ ២០២០ ដែល​ធ្លាក់ចុះ ១៦,៧ ពាន់​ពាន់​លាន​វ៉ុ​ន (១៤,៩ ពាន់​លាន​ដុល្លារ​អាមេរិក​) ពី​ឆ្នាំមុន​។​
​ការប្រមូល​ពន្ធ​ពី​ប្រតិបត្តិការ​លំនៅដ្ឋាន​និង​មូល​ប​ត្រ​បាន​កើនឡើង ៧,៦ ពាន់​ពាន់​លាន​វ៉ុ​ន (៦,៨ ពាន់​លាន​ដុល្លារ​អាមេរិក​) និង ៤,៤ ពាន់​ពាន់​លាន​វ៉ុ​ន (៣,៩ ពាន់​លាន​ដុល្លារ​អាមេរិក​) រៀងៗ​ខ្លួន​កាលពី​ឆ្នាំមុន​។ ចំណូល​ដុល​របស់​រដ្ឋាភិបាល​រួមទាំង​ចំណូល​ពន្ធ​មាន​ចំនួន ៤៦៥.៥ ពាន់​ពាន់​លាន​វ៉ុ​ន (៤១៦,៧ ពាន់​លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ ២០២០ កើនឡើង ៦៣.៥ ពាន់​ពាន់​លាន​វ៉ុ​ន (៥៦,៨ ពាន់​លាន​ដុល្លារ​អាមេរិក​) ធៀប​នឹង​ឆ្នាំមុន​។​
​ការចំណាយ​សរុប​បាន​ពង្រីក ៥៦,៦ ពាន់​ពាន់​លាន​វ៉ុ​ន (៥០៦,៧ ពាន់​លាន​ដុល្លារ​អាមេរិក​) ដល់ ៤៥៣,៨ ពាន់​ពាន់​លាន​វ៉ុ​ន (៤០៦,៣ ពាន់​លាន​ដុល្លារ​អាមេរិក​) កាលពី​ឆ្នាំមុន​៕
ប្រភព​៖ ស៊ីន​ហួ​
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×