Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ! ទីតាំង ៥ កន្លែង នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បិទ​ភ្លាមៗ ក្រោយ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី​២​នាក់ គឺជា​ស្ត្រីជន​ជាតិចិន​ដែល​ធ្លាប់បាន​ចូល​…

spot_img

​ព្រះសីហនុ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃនេះ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ជម្រាបជូន​សាធារណជន​ឲ្យ​ដឹងថា រដ្ឋបាលខេត្ត​បានសម្រេច​បិទ​ទីតាំង​ទីតាំង​សំខាន់ៗ​ចំនួន ៥​កន្លែង ជា​បណ្តោះអាសន្ន ដោយសារ​ទីតាំង​នោះ មាន​ស្ត្រី​ជាតិចិន​២​នាក់ ឆ្លង​កូ​វីដ​១៩​ថ្មីៗ​នេះ ដែល​ធ្លាប់បាន​ទៅលេង​នៅ​ក្លឹប​កម្សាន្ត N8​។ ទីតាំង​ទាំងនោះ រួមមាន​ដូចខាងក្រោម​៖

១. ទីតាំង Jin Bei Casino & Hotel

២. ទីតាំង Jin Bei Palace Hotel

៣. ទីតាំង Jin Bei Artisan Hotel

៤. ទីតាំង អគារ​ស្នាក់នៅ​រួម​របស់​ជិន​ប៉ី​

៥. ទីតាំង Crowne Plaza Hotel (​សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី​)

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ផងដែរ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៤០​នាក់​ថ្មី​ទៀត ដែល​ក្នុងនោះ​មាន ៣៨ នាក់ ជា​ករណី​ឆ្លង​សហគមន៍​ក្នុង «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» និង​២​នាក់​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×