Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​មួយអង្គ ដែល​គង់​សូត្រមន្ត ចង់​គាំង​ធម៌ បាន​មាន​សង្ឃដីកា​ក្នុង​បទសម្ភាសន៍​ថា បើសិន​អាត្មា​ជា​ម្តាយ ក៏​នឹងធ្វើ​បែប​ហ្នឹង​ដូចគ្នា​… (​វីដេអូ​)

spot_img

​កាលពីពេល​ថ្មីៗ​នេះ មហាជន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម នៅក្នុង​ប្រទេស​ថៃ ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ទៅនឹង​វីដេអូ​មួយ​ដែល​ត្រូវបាន​ដឹងថា ស្ត្រី​ជា​ម្តាយ​ម្នាក់ បាន​នាំ​កូនប្រសារ​ស្រី​ជាមួយនឹង​សំបុត្រអាពាហ៍ពិពាហ៍​ស្របច្បាប់ ចូលទៅ​អុកឡុក​ពិធីមង្គលការ​កូនប្រុស​របស់ខ្លួន ដែល​បាន​លួច​ទៅ​រៀបការ​ប្រពន្ធ​ថ្មី​ស្ងាត់ៗ ទាំង​មិនទាន់​លែងលះ​ប្រពន្ធដើម​ដាច់ស្រេច​ផង​នោះ​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាខ្លាំង​នោះ គឺ​ក្នុងខណៈ​ពេលនោះ​ផងដែរ ស្ត្រី​ជា​ម្តាយ​ត្រូវ​បានឃើញ​ចូល​ទៅដល់​ក្នុងផ្ទះ​ខាង​កូនក្រមុំ ហើយ​បាន​ឈរ​ចង្អុលមុខ ជេរ​ធ្ងន់ៗ និង​ព្រមទាំង​រុញ​ក្បាល​កូនប្រុស​របស់ខ្លួន​ឡើង​ផ្ងាក​ទៅក្រោយ និង​ទះ​ក្បាល​១​ដៃ​យ៉ាង​ធ្ងន់ មុន​ដើរចេញ ទាំង​នៅក្នុង​កម្ម​ពិធី​ព្រះសង្ឃ​កំពុងតែ​ចម្រើន​ព្រះ​បរិត្ត​ឱ្យ​ពរជ័យ​ដល់​កូនកំលោះ​កូនក្រមុំ​។​

​ក្រោយ​រឿងរ៉ាវ​នេះ​បាន​ផ្ទុះឡើង ព្រះសង្ឃ​ដែល​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅតែពី​ធ្វើតាម​តួនាទី ជាមួយនឹង​ការធ្វើ​ភ្នែក​ម៉ក់ៗ គួរ​ឲ្យ​ឈឺចាប់​ជំនួស​ម្តាយ​និង​កូនប្រសារ​ស្រី បាន​មាន​សង្ឃដីការ​យ៉ាង​ដូច្នេះ​ថា នេះ​គឺជា​ទង្វើរ​ដ៏​ត្រឹមត្រូវ​ណាស់ ដែល​ស្ត្រី​ជា​ម្តាយ​ចូលទៅ​ប្រដៅ​កូនប្រុស​ខ្លួន​ដែល​បានធ្វើ​ខុស​ធ្ងន់​បែបនេះ ព្រោះថា ប្រសិនជា​រូប​អាត្មា​ជា​ម្តាយ​វិញ ក៏​ទប់ចិត្ត ទប់​អារម្មណ៍​ពុំបាន​ដែរ ចំពោះ​ទង្វើរ​ដែល​កូនប្រុស​មក​ធ្វើ​រឿង​មិនគួរ​គា​ប្បី​បែបនេះ​ដាក់ វា​ពិតជា​មានការ​ឈឺចាប់​ខ្លាំងណាស់​។​

​ក្រោយពី​បានឃើញ​ព្រះសង្ឃ​ខាងលើ បាន​មាន​សង្ឃដីការ​ដ៏​ប្រពៃ​បែបនេះ ឃើញថា​មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ដោយ​ក្នុងនោះ គេ​បាន​លើកឡើងថា «​ស្ត្រី​ជា​ម្តាយ​ធ្វើបែបនេះ​គឺ​ល្អ​ខ្លាំងណាស់ ម្តាយ​គ្រប់រូប​គួរ​យក​គំរូ​តាម​គាត់​…»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×