ភ្នំពេញ ៖ សូមរំលឹកឲ្យដឹងផងដែរថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ម្តាយសិស្សថ្នាក់ទី៦ម្នាក់ រៀននៅសាលា SIS សាខាក្បែរផ្សារដើមគរ ត្រូវបានរកឃើញឆ្លងកូវី១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។ ហើយទន្ទឹមនោះផងដែរ សាលា SIS ក៏បានចេញសេចក្តីជូនដំណឹងពីការផ្អាកការរៀនជាបណ្តោះអាសន្ន ដោយប្តូមករៀនតាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ) ជំនួសវិញ។
ដោយសារតែមានករណីនេះបានកើតឡើង សាលាអន្តរជាតិអេសអាយអេស SIS International School កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក៏បានសម្រេចធ្វើកូនសិស្សិរបស់ខ្លួន ហើយលទ្ធផលរកឃើញថាពុំមានអ្នកណាម្នាក់ឆ្លងកូវីដនោះទេ។
នេះយោងតាមទំព័រហ្វេសប៊ុកសាលា SIS នៅមុននេះបន្តិច (ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១) បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «សូមអបអរសាទរ លទ្ធផលតេស្តដំណាក់កាលទី១ឆ្លងផុត! ចំពោះគ្រួសារSISរបស់យើងទាំង១៤៣នាក់ ដែលបានធ្វើតេស្តរកវីរ៉ុសកូវីដ-19 កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំង៖ សាលាអន្តរជាតិ អេស អាយ អេស (SIS) លទ្ធផលបានបញ្ជាក់ថា៖ ^Negative^ !!!! តែសូមបងប្អូនទាំងអស់រង់ចាំយកសំណាកលើកទី២ ទៀត នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន!»។
ជាមួយនឹងលទ្ធផលនេះផងដែរ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ក៏បានសម្តែងនូវក្តីរំភើបត្រេកអរជាខ្លាំងថា៖ «សូមអបអរសាទរគ្រួសារSISឆ្លងផុតដំណាក់កាលទី1, សប្បាយចិត្តជំនួសក្មេងៗនិងម៉ាក់ប៉ា ជូនពរអោយជៀសផុតពីជំងឺកាចសាហាវនេះទាំងអស់គ្នា សំណាងល្អ, សាធុៗ សង្ឃឹមការតេស្តលើកទី2 ទី3 negative»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង