Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ត្រូវ​បងស្រី​ធម៌​ទើប​រាប់អាន​គ្នា​ថ្មីៗ វាយ​នឹង​ទុយោ​ដែក​ជាំ​ពេញ​ខ្លួន​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បងស្រី​ធម៌​ទើប​រាប់អាន​គ្នា​ថ្មីៗ វាយ​និង​ទុយោ​ដែក​ជាំ​ពេញ​ខ្លួន ខណៈដែល ឈ្លោះ​ជាមួយ​អ្នកជិតខាង ប្អូន​ស្ត្រីធម៌​មិន​ព្រម​ជួយ ទើប​ខឹង​ខ្លាំង​ចូលដល់​បន្ទប់​វិញ​ទាញ​ទុយោ​ដែក​វាយ​ខ្នង​៣​ទុយោ និង​វាយ​ខំ​ភ្លៅ​ខាងស្ដាំ បណ្ដាល​ឲ្យ​ជាំ​ប៉ុន​បី​ធ្នាប់​ដៃ និង​ឈឺចិត្ត​យ៉ាងខ្លាំង​។

​ហេតុការណ៍​នេះ បាន​បង្ក​ជា​ហឹ​ង្សា​កាល​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ថ្ងៃទី​២៣​ខែកុម្ភៈ​ឆ្នាំ​២០២១ រហូតដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៤​ខែ​ឆ្នាំ​ដដែល ស្ត្រី​បង្ក​មករក​រឿង​វាយ​គាត់​ទៀត ទើប​បង្ក​ការភ្ញាក់ផ្អើល​នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ត្រង់ចំណុច​កន្លែង​ហាត់ប្រាណ ស្ថិតក្នុង​ផ្សារកណ្ដាល​ទី​១​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពពី​ស្ត្រីជន​រងគ្រោះ​បាន​រៀបរាប់ថា គាត់​មានឈ្មោះ អេ​ម ស្រីមុំ អាយុ​៣៤​ឆ្នាំ​មុខរបរ​អតីត​ដើ​លក់​ស៊ីម បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ឲ្យ​សម្រាក​រយៈពេល​ខ្លី ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​ចោមចៅ និង​បាន​រាប់អាន​គ្នា​ជាមួយ​ស្ត្រី​ជនបង្ក​ជា​បងស្រី​ធម៌​ជា​ច្រើ​ថ្ងៃ​មកហើយ មកដល់​យប់​ថ្ងៃកើតហេតុ​បងស្រី​ធម៌​ខាងលើ​បាន​ឈ្លោះ​ជាមួយ​អ្នក​បន្ទប់​ជិតខាង បាន​ជេរ​គ្នា​ទៅវិញទៅមក ខណៈដែល​ប្អូនស្រី​ធម៌​នៅក្នុង​ហេតុការណ៍​នោះដែរ តែ​មិន​ជួយ​ឈ្លោះ​ជាមួយ ក៏​ស្ទុះ​ទៅ​ទាញ​ទុយោ​ដែក​មក​វាយ​លើ​ប្អូនធម៌​ស្រី​យ៉ាង​ចាស់​ដែរ​បួស​ជាំ​ពេញ​ខ្លួន ដោយ​នៅសល់​កំហឹង​ក៏​បន្ត​រករឿង​វាយ​ទៀត​នៅ​ថ្ងៃទី​២៤​ខែ​ឆ្នាំ​ដដែល ទើប​ផ្អើល​សារព័ត៌មាន​ចុះ​ផ្ដិត​យក​រូបភាព​តែម្ដង​។

​ស្ត្រី​ដែលជា​បងស្រី​ធម៌​បាន​សារភាពថា​៖ គាត់​មានឈ្មោះ ព្រុំ សុធី ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ មុខរបរ​លក់ដូរ​តាម​រទេះ​លើ​សួន​ទីតាំង​កើតហេតុ​ខាង ស្នាក់​ផ្ទះជួល​ម្ដំ​ផ្សារ​រាត្រី បាន​និយាយថា​គាត់​ពិតជា​បាន​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ​ជា​ប្អូន​ពិតប្រាកដ​មែន ដោយ​ខឹង​ថា ជា​ប្អូន​ឃើញ​បង​ឈ្លោះ​គ្នា​បែរជា​មិន​ជួយ ខឹង​ពេក​ទប់​ពុំបាន​ក៏​វាយ​តែម្ដងទៅ ។

​ក្រោយ​កើតហេតុ​ស្ត្រី​រងគ្រោះ បាន​សម្រេចចិត្តថា​និង​ទៅប្ដឹង​នៅ​ប៉ុស្តិ៍​វត្តភ្នំ​ទៅ​ស្ត្រី​បង្ក​របួសស្នាម​ខាងលើ ដោយហេតុ​ផល​ថា តាំងពី​តូច​សល់​ធំ​ឪពុក​ម្ដាយបង្កើត​មិនដែល​វាយ​គាត់​មួយ​រំពាត់​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×