ភ្នំពេញ ៖ វីដេអូមួយរបស់អន្ទិត ឡុង ចន្ថា ដែលបង្ហាញពីសកម្មភាពថត MV មួយ ដែលតួប្រុសសម្តែងដោយលោក ឌី ថារ៉េន និងតួស្រី (ពុំស្គាល់ឈ្មោះ) បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែពុំធ្លាប់ឃើញពីមុនមក។
អ្វីដែលធ្វើឲ្យយើងគ្រប់គ្នាស្ទើរដាច់ផ្ងារនោះ ព្រោះថាគេធ្លាប់តែបានឃើញ MV ជាផ្លូវការរបស់ផលិតកម្មផ្សេងៗ គឺមានកាមេរ៉ាស្ទើរគ្រប់ជ្រុង និងការចំណាយថតម្តងៗមិនតិចលុយនោះ ប៉ុន្តែ ងាកមកមើលការថត MV នេះវិញ គឺមិនចាំបាច់មានក្រុមការងារនាំរញ៉េរញ៉ៃនោះទេ គឺត្រឹមទូរស័ព្ទ១គ្រឿង ក៏អាចទៅរួចដែរ។
សូមបញ្ជាក់ឲ្យដឹងផងដែរថា កំពូលសកម្មភាពថត MV ដ៏មិនធម្មតានេះ បានធ្វើឡើងស្ថិតនៅក្នុងបរិវេណទីធ្លារំលេចទៅដោយដើមផ្កាដ៏ស្រស់ៗស្អាត នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ។
ក្រោយពីបានឃើញបែបនេះ ហ្វេនៗ ឡុង ចន្ថា បានលាន់មាត់ថា៖ «នៅណាលោកពូ? អូហ៍ ស្មានតែពូ ដឹងអីគេសោះ ចង់ដាច់ផ្ងារ, មិនធម្មតាថត MV ដោយទូរស័ព្ទ ហាសហា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង