Wednesday, October 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ទីតាំង​ចំនួន​៤ សម្រាប់​ចាក់​វ៉ាក់សាំង បង្ការ​កូ​វីដ​១៩ ជូន​មន្ត្រី​គោលដៅ

​ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ទីតាំង​ចំនួន​៤​កន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​នេះ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គោលដៅ​ដំបូង គឺ​មន្ត្រី​សុខាភិបាល​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ចាប់ផ្តើម​ចាក់​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ខេត្ត​នៅថ្ងៃនេះ​, លោក ឡេ ច័ន្ទ​សង្វាត ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ៖ ទីតាំង​ទាំង​៤​កន្លែង​ដែល​ទទួល​ការចាក់​វ៉ាក់សាំង បង្កា​កូ​វីដ​១៩​មិន​គិត​កម្រៃ​រួមមាន ៖ ទី​១.​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូរី ដែលជា​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ ទី​២.​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​។ ទី​៣.​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក និង​ទី​៤.​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ដែល​គោលដៅ​ដំបូង​ចាក់​ជំ​ហ៊ាន​ដំបូង គឺ​លើ​មន្ត្រី​សុខាភិបាល និង​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​លោក​បាន​បញ្ជាក់ទៀតថា ៖ ដោយ​ព្រឹក​មិញ​ដែល​ចូលរួម​ចាក់​វ៉ាក់សាំង ដល់​អភិបាលរង​ខេត្ត​និង​មន្ត្រីរដ្ឋបាល​សាលាខេត្ត និង​ស្រុក​/​ក្រុង​ដែល​ធ្វើ​ការងារ​ចេញចូល ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដោយមាន ស្នើសុំ​ផ្ទា​ល់ពី​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ទៅ​ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ទើប​មន្ត្រី​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ហើយ​ចាក់​វ៉ាក់សាំង ជូន​រួមជាមួយ​មន្ត្រី​សុខាភិបាល​និង​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​សូមបញ្ជាក់ថា បើ​យោងតាម​ក្រសួង ជំ​ហ៊ាន​ដំបូង​ដែល​ចាក់​វ៉ាក់សាំង​លើ​ក្រុម គោលដៅ​មន្ត្រី​សុខាភិបាល ហើយ​ត្រូវ​ចាក់​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្នុង​១​ថ្ងៃ​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ក្នុង​១​កន្លែង​អាច​បាន​១០០​នាក់ ហើយ​ក្នុង​១​នាក់​ចាក់​២​ដូ​ស​រយៈពេល​២​ដង និង​លើក​ទី​២​តាម​ការ​ណាត់​របស់​ក្រុមគ្រូពេទ្យ​ជំនាញ ណាត់​មកចាក់​ជំ​ហ៊ាន​ដំបូង​ប៉ាន់ប្រមាណ​ជាង​៣.០០០​នាក់ សម្រាប់​មន្ត្រី​ក្រុមការងារ​គោលដៅ​សិន និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​បន្តទៀត​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×