Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ​មាន​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ចំនួន ១០១១៥​នាក់​

​ភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​ចំនួន ១០១១៥​នាក់​។

​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន ដូចខាងក្រោម​នេះ​៖​ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៤ ខែកុម្ភ​: ឆ្នាំ​២០២១ ៖១. សរុប​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ៖ ១២៤៤២​នាក់ (​ស្រី ៤៥២២​នាក់​) ។ ២. អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​៖ ១០១១៥​នាក់ (​ស្រី ៣២៩១​នាក់​)​។​៣. អ្នក​ដែល​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​៖ ២៣២៧​នាក់ (​ស្រី ១២៣១​នាក់​)៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×