ភ្នំពេញ ៖ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៥នាក់ និងមានករណីជាសះស្បើយចំនួន ០១នាក់ កាលពីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ថា ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ៖ គិតត្រឹមម៉ោង ០៧ និង០០នាទីព្រឹក នៃថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ៦៥នាក់ និងមានករណីជាសះស្បើយចំនួន ០១នាក់ កាលពីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ