ភ្នំពេញ ៖ ការជ្រើសមណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញនេះ ទៅជាកន្លែងពិនិត្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំគណៈប្រតិភូមន្ដ្រីសុខាភិបាល ជាមួយសាលារាជធានីភ្នំពេញ ចុះមកពិនិត្យទីតាំង មណ្ឌលចត្ដាឡីស័កនេះ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិ បាលបានឱ្យដឹងថា «មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩នេះ គឺអាចដាក់អ្នកជំងឺបានចំនួន ៥០០គ្រែ ដែល នឹងមានទីតាំងធំទូលាយ មានបន្ទប់គ្រូពេទ្យ សម្រាប់ត្រៀមព្យាបាលអ្នកជំងឺគ្រប់គ្រាន់ ហើយនឹងចាប់ផ្ដើមដាក់អ្នកជំងឺពីយប់នេះតទៅ»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីតាំងព្យាបាលជំងឺកូវីដ១៩ មានចំនួន៤ទីតាំងហើយ គឺនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចក្រអង្រែ, មជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិន និងមន្ទីរព្យាបាលជំងឺកូវីដ១៩ព្រែកព្នៅ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ